ព័ត៌មានអន្តរជាតិ

សមាជិកណាតូ លើកឡើង ពីការឆ្លើយតប របស់ប្លុកនេះ ទៅនឹងគំរាមប្រើ នុយក្លេអ៊ែរ របស់រុស្ស៊ីលើអ៊ុយក្រែន

បរទេស ៖ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ Zbigniew Rau បាននិយាយថា ការឆ្លើយតប របស់ណាតូចំពោះការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រណា មួយដោយរុស្ស៊ីនៅ អ៊ុយក្រែនត្រូវតែ “បំផ្លិចបំផ្លាញ” ប៉ុន្តែប្រើតែអាវុធធម្មតាប៉ុណ្ណោះ ព្រោះការគំរាមកំហែង របស់ទីក្រុងមូស្គូមិនសំដៅទៅលើប្លុកនេះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Rau បានអះអាងថា៖ «តាមចំណេះដឹងរបស់យើង លោកពូទីនកំពុង គម្រាមប្រើប្រាស់ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រលើទឹកដីអ៊ុយក្រែន មិនមែនវាយប្រហារ ណាតូទេ ដែលមានន័យថា ណាតូគួរតែឆ្លើយតប តាមវិធីធម្មតា» ។

រដ្ឋមន្ត្រីការបរទេសប៉ូឡូញរូបនេះ បានបង្ហាញថា “ប៉ុន្តែ ការឆ្លើយតប គួរតែក្លាយជាការបំផ្លិចបំផ្លាញ ហើយខ្ញុំគិតថា នេះជាសារច្បាស់លាស់ ដែលសម្ពន្ធភាពណាតូ កំពុងផ្ញើទៅរុស្ស៊ីនៅពេលនេះ»។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃអាទិត្យថា “ផលវិបាកនឹង គួរឱ្យរន្ធត់” សម្រាប់រុស្ស៊ី ប្រសិនបើប្រទេសនេះ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន ដោយបន្ថែមថា សារនេះត្រូវបានទាក់ទង ទៅថ្នាក់ដឹកនាំរុស្ស៊ីជាសាធារណៈ និងជាឯកជនរួចហើយ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top