តាំងពីសមាជបក្ស កម្មុយនីស្តចិន លើកទី ១៨ មក សម្លៀកបំពាក់ពិសេស របស់លោក Xi Jinping ក្នុងព្រឹត្តិការណ៍សំខាន់ៗ ជាច្រើននៅក្នុងប្រទេស និងក្រៅប្រទេសសុទ្ធតែបង្ហាញ ពីប្រទេសចិនដែលកាន់ តែមានជំនឿចិត្តលើខ្លួនឯង កាន់តែបើកចំហនិងកាន់តែបរិយាប័ន្ន ។
នៅក្រុង Sanya ខេត្ត Hainan លោកបានពាក់ដួនឬស្សី ជនជាតិ Li ដែលកសិករផ្កាជាជនជាតិ Li បានប្រគល់ ជូននៅខេត្ត Si chuan លោកបានស្លៀក ពាក់សំលៀក បំពាក់ប្រពៃណីជនជាតិ Yi “ឆាវ៉ា” នៅមជ្ឈមណ្ឌលបញ្ជាការ ប្រតិបត្តិការរួម នៃគណៈកម្មាធិការយោធា លោកបានស្លៀកពាក់សម្លៀក បំពាក់ឈុតទាហានប៉ារ៉ា និងបង្ហាញខ្លួន ជាអគ្គមេបញ្ជាការរួម នៃគណៈកម្មាធិការយោធា ។
នៅព្រះបរមរាជវាំងក្រុង Amsterdam ប្រទេសហូឡង់ លោកបានស្លៀកពាក់ ឈុតប្រពៃណីចិន ដែលរួមបញ្ចូលនូវរចនាបថបុរាណនិងសម័យទំនើប…