ព័ត៌មានអន្តរជាតិ

ឆ្មាំសមុទ្រអាមេរិក កំពុងស្វែងរកជនចំណាកស្រុកចំនួន២៣នាក់ដែលបាត់ខ្លួននៅក្នុងហេតុការណ៍លិចទូកនៅឆេ្នរសមុទ្រផ្លរីដា ខណៈព្យុះសង្ឃា Ian កំពុងកើតឡើង

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ថា មន្ត្រីមួយរូបបានឲ្យដឹងនៅរសៀលថ្ងៃពុធថា ឆ្មាំឆ្នេរសមុទ្រអាមេរិក កំពុងស្វែងរកជនចំណាកស្រុកចំនួន២៣នាក់ ដែលទូករបស់ពួកគេបានលិច ដែលបានចេញពីឆ្នេរសមុទ្រនៃរដ្ឋផ្លរីដា ចំពេលមានព្យុះសង្ឃរា Ian កើតឡើង ។

លោក Walter Slosar ប្រធានភ្នាក់ងារល្បាតសម្រាប់ផ្នែកល្បាតព្រំដែនអាមេរិក Miami បានបង្ហោះសារថា ភ្នាក់ងារបានឆ្លើយតបទៅនឹងការចុះចតជនចំណាកស្រុកនៅកោះ Stock Island នៃតំបន់ Monroe នៃរដ្ឋផ្លរីដា ។

លោក Slosar បានលើកឡើងថា “ជនចំណាកស្រុកគុយបាចំនួន៤នាក់បានហែលទៅច្រាំងសមុទ្រ បន្ទាប់ពីទូករបស់ពួកគេបានលិចដោយសារតែអាកាសធាតុមិនល្អ” ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការសម្រាប់បុគ្គល២៣ នាក់ដែលត្រូវបានគេជឿថា បាននៅលើទូកតែមួយ ។

ព្យុះ Ian ដែលជាព្យុះសង្ឃរាប្រភេទទី៤ ដែលមានកម្លាំងខ្យល់អតិបរមា២៥០គីឡូម៉ែត្រក្នុង១ម៉ោង បានបោកបក់មកលើឆ្នេរភាគខាងលិចនៃរដ្ឋផ្លរីដា កាលពីរសៀលថ្ងៃពុធ ៕

To Top