ព័ត៌មានអន្តរជាតិ

អាជ្ញាធរ៖ អ៊ុយក្រែន បញ្ជាយន្តហោះ គ្មានមនុស្សបើកវាយប្រហារ រោងចក្រនុយក្លេអ៊ែរវ Zaporozhye

បរទេស៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye បានរងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានរដ្ឋបាលតំបន់ Zaporozhye លោក Evgeny Balitsky បានប្រាប់ Channel 1 ថា “វាមិនបានវាយប្រហារចំម៉ាស៊ីនរ៉េអាក់ទ័រនោះទេ។ លោក​បាន​បន្ថែម​ថា រ៉េអាក់ទ័រ​នេះ​ផុត​គ្រោះថ្នាក់​ហើយ»។

រោងចក្រនុយក្លេអ៊ែរ Zaporozhye ដែលជាកន្លែងធំជាងគេនៅអឺរ៉ុប និងជិតទីក្រុង Energodar ក្បែរនោះបានទទួលរងការវាយប្រហារដោយកាំជ្រួច និងកាំភ្លើងធំម្តងហើយម្តងទៀត ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលទីក្រុងម៉ូស្គូបានស្តីបន្ទោស ទៅលើទីក្រុងគៀវ។ វា​ក៏​បាន​និយាយ​ផង​ដែរ​ថា កងកម្លាំង​រុស្ស៊ី​ បាន​វាយ​ប្រហារ​ការ​ប៉ុនប៉ង​ជាច្រើន​ ដើម្បី​ដណ្តើម​យក​រោងចក្រ​ឡើងវិញ ​ដោយ​អ្នក​បំផ្លិចបំផ្លាញអ៊ុយក្រែន៕ ប្រែសម្រួលៈ ណៃ តុលា

To Top