ព័ត៌មានអន្តរជាតិ

EU អំពាវនាវឲ្យអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ចូលរួមធ្វើឲ្យប្រសើរឡើង នៃភាពតានតឹង

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា សហភាពអឺរ៉ុបកំពុងធ្វើការងារ ដើម្បីបញ្ចុះបញ្ចូលភាគីរបស់ អ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីន ដើម្បីអាចធ្វើឲ្យភាពតានតឹង មានភាពចុះខ្សោយ
នៅក្នុងតំបន់ West Bank ជាពិសេស។

លោក Shadi Othman អ្នកនាំពាក្យរបស់សហភាពអឺរ៉ុប នៅក្នុងរដ្ឋប៉ាឡេស្ទីនបានថ្លែងប្រាប់ ក្រុមអ្នកកាសែតថា ប្លុកអឺរ៉ុបកំពុងធ្វើការជាមួយ នឹងអ៊ឺស្រាអ៊ែលនិងប៉ាឡេស្ទីន ដើម្បីអាចបន្ធូរបន្ថយភាពតានតឹង ពីព្រោះថា
មិនមែនជារឿងដែលត្រូវផ្តល់ អត្ថប្រយោជន៍ជូនភាគីណាមួយឡើយ។

គួរឲ្យដឹងដែរថា រយៈពេលប៉ុន្មានខែចុងក្រោយនេះតំបន់ West Bank បានទទួលរងនូវការប៉ះទង្គិចគ្នា ជាបន្តបន្ទាប់រវាង កងកម្លាំងយោធាអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីនដោយក្នុងនោះ ជនជាតិប៉ាឡេស្ទីនដល់ទៅជាង ១០០នាក់បានបាត់បង់ជីវិត
គិតចាប់តាំងតែពីខែមករា ដោយសារយោធាអ៊ីស្រាអ៊ែល ខណៈដែលភាគីខាងអ៊ីស្រាអ៊ែល មានអ្នកបាត់បង់ជីវិត ១៨នាក់ផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top