បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyp Erdogan កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថា ទីក្រុងអង់ការ៉ានឹងធ្វើការ ពង្រឹងកម្លាំងយោធារបស់ខ្លួន នៅភាគខាងជើងនៃកោះ Cyprus បន្ទាប់ពីអាមេរិកបានសម្រេចចិត្ត
ក្នុងការដកទណ្ឌកម្មពាណិជ្ជកម្ម និងវិស័យការពារជាតិរបស់ខ្លួន ចេញពីដែនកោះមួយនេះ។
ថ្លែងទៅកាន់ក្រុមអ្នកយក ព័ត៌មានរបស់ទូរទស្សន៍ CNN លោក Erdogan បានថ្លែងថារដ្ឋាភិបាលវ៉ាស៊ិនតោន និងការសម្រេចចិត្តរបស់គេ ចំពោះការលក់អាវុធទៅឲ្យដែនកោះ Cyprus គឺស្ថិតនៅក្នុងលក្ខខណ្ឌនៃខ្លឹមសារ និងពេលវេលាដែលមិនអាចពន្យល់បាន។
គួរឲ្យដឹងដែរថា កាលពីដើមខែកន្លងមក ក្រសួងការបរទេសរបស់ សហរដ្ឋអាមេរិកបានប្រកាសថា នៅឆ្នាំ២០២៣ខាងមុខនេះ ទណ្ឌកម្មលក់អាវុធជាយូរមកហើយ ដែលបានដាក់ទៅលើដែនកោះ Cyprus នោះនឹងត្រូវដកចេញហើយ ដោយអះអាងថាប្រទេសដែនកោះមួយនេះ បានបំពេញតាមលក្ខខណ្ឌចាំបាច់។
អាមេរិកក្នុងនោះក៏បានបញ្ជាក់ដែរថា ទណ្ឌកម្មទាំងអស់នឹងត្រូវ លើកលែងដរាបណាមួយ Cyprus នឹងចូលរួមសហការជាមួយនឹង រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំង និងអនុវត្តច្បាប់លាងលុយខុសច្បាប់ ព្រមទាំងបន្តបដិសេធកម្លាំងយោធា មិនឲ្យមានការ ឆ្លងកាត់ពីសំណាក់របស់នាវា ទាំងឡាយណារបស់រុស្សីឡើយ៕
ប្រែសម្រួល៖ ស៊ុន លី