ព័ត៌មានអន្តរជាតិ

ភាពតានតឹងថ្មី កំពុងកើតឡើង នៅឧបទ្វីបកូរ៉េ ក្រោយកូរ៉េខាងជើង បាញ់មីស៊ីលផ្លោង ២គ្រាប់

សេអ៊ូល៖ អគ្គសេនាធិការចម្រុះ​ របស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ចំនួនពីរគ្រាប់ ចូលទៅក្នុងដែនទឹក ភាគខាងកើតរបស់ខ្លួន ដែលវាចាការបង្កើនភាពតានតឹងថ្មីមួយទៀត នៅឧបទ្វីបកូរ៉េ។

JCS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានរកឃើញមីស៊ីលផ្លោង រយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ដែលកូរ៉េខាងជើង បាញ់ចេញពីតំបន់ Sunchon ក្នុងខេត្ត South Pyongan ចន្លោះម៉ោង ៨ និង ៤៨នាទីយប់ ចូលទៅក្នុងទឹកភាគខាងកើត របស់ប្រទេសរបស់ខ្លួន។

កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង រយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ចូលទៅក្នុងដែនទឹកភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃពុធ និងមីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់ ចូលទៅក្នុងដែនទឹកភាគខាងកើត កាលពីថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា ក្នុង​ឆ្នាំ​២០២២ កូរ៉េខាងជើង ​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ ចំនួន ១៩​ដង និង​កាំជ្រួច​នាវា ២​ដង​រៀង​ៗ​ខ្លួន៕​ ប្រែសម្រួល ឈូក បូរ៉ា

To Top