ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ត្រៀមចែករំលែក បច្ចេកវិទ្យា នុយក្លេអ៊ែរ ដ៏ទំនើបជាមួយបណ្ដា ប្រទេសអារ៉ាប់ ក្រោមកិច្ចព្រមព្រៀងសន្ដិភាព

យេរ៉ូសាឡឹម ៖ យោងតាមការលើកឡើងអគ្គនាយកគណៈកម្មាធិការថាមពល បរមាណូអ៊ីស្រាអែល (IAEC) លោក Moshe Edri បានឲ្យដឹងថាអ៊ីស្រាអែល ត្រៀមខ្លួនជាស្រេច ក្នុង ការចែករំលែកបច្ចេក វិទ្យា នុយក្លេអ៊ែរដ៏ទំនើបរបស់ខ្លួន ជាមួយបណ្តាប្រទេសអារ៉ាប់ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព ។

លោក Edri បានធ្វើការកត់សម្គាល់ ដ៏កម្រនេះនៅក្នុងសុន្ទរកថា ទៅកាន់សន្និសីទទូទៅលើកទី៦៦ នៃទីភ្នាក់ងារ ថាមពលអាតូមិក អន្តរជាតិ (IAEA) ដែលប្រារព្ធឡើងនៅទីក្រុងវីយែន នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយ IAEC ។

លោក Edri បានលើកឡើងថា អ៊ីស្រាអែលមានក្តីសង្ឃឹមថា កិច្ចព្រមព្រៀងធម្មតា ដែលបានចុះហត្ថលេខានៅឆ្នាំ២០២២ ជាមួយប្រទេសអារ៉ាប់រួម បារ៉ែន និងម៉ារ៉ុក នឹង “គូសផ្លូវឆ្ពោះទៅមុខ សម្រាប់ការសន្ទនាផ្ទាល់ប្រកបដោយអត្ថន័យ នៅក្នុងតំបន់របស់យើង រួមទាំងនៅក្នុងវេទិកានុយក្លេអ៊ែរ” ។

ប្រមុខ​នុយក្លេអ៊ែរ​អ៊ីស្រាអែល​រូបនេះ បាន​បន្ថែម​ថា ចំណាត់ការ​បែប​នេះ ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្រោម​ឆ័ត្រ IAEA។ គួរបញ្ជាក់ថា អ៊ីស្រាអែលកម្រនឹងបញ្ចេញ យោបល់លើសមត្ថភាព នុយក្លេអ៊ែររបស់ខ្លួនណាស់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top