ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង លាតត្រដាងពីជំហានបន្ទាប់ សម្រាប់តំបន់ដែល ជាអតីតទឹកដីអ៊ុយក្រែន

បរទេស៖ វិមានក្រឹមឡាំងបានលាតត្រដាង នៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងចុះហត្ថលេខាលើសន្ធិសញ្ញា ស្តីពីការដាក់បញ្ចូលសាធារណរដ្ឋ Donbass ទាំងពីរ ក៏ដូចជារដ្ឋដែលប្រកាស ដោយខ្លួនឯងនៅ Kherson និង Zaporozhye ចូល ទៅក្នុងសហព័ន្ធរុស្ស៊ី។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពី ការធ្វើប្រជាមតិដែលបានធ្វើឡើង នៅក្នុងតំបន់រៀងៗខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ពិធីចុះហត្ថលេខានឹងប្រព្រឹត្តទៅនៅ St. George Hall នៅខាងក្នុងវិមានក្រឹមឡាំង នៅថ្ងៃសុក្រ វេលាម៉ោង ៣ រសៀល ម៉ោងនៅទីក្រុងមូស្គូ បន្ទាប់ពីនោះលោក ពូទីន នឹងថ្លែងសុន្ទរកថាដ៏ត្រចះត្រចង់មួយ, នេះបើយោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ។ ប្រធានាធិបតីរុស្ស៊ីក៏នឹងជួបផ្ទាល់ ជាមួយប្រមុខនៃដែនដីថ្មីផងដែរ។

ការប្រកាសនេះធ្វើឡើង បន្ទាប់ពីសាធារណរដ្ឋទាំងពីរ និងរដ្ឋប្រកាសខ្លួនឯងចំនួនពីរ បានស្នើសុំជាផ្លូវការដើម្បី ចូលរួមជាមួយសហព័ន្ធរុស្ស៊ី បន្ទាប់ពីបានធ្វើប្រជាមតិជា សាធារណៈលើបញ្ហានេះនៅចន្លោះថ្ងៃទី ២៣ និង ២៧ ខែកញ្ញា។ ការផ្លាស់ប្តូរនេះត្រូវបានគាំទ្រ យ៉ាងលើសលប់ដោយ ប្រជាជនក្នុងតំបន់ នេះបើយោងតាមលទ្ធផលផ្លូវការ ដែលបានប្រកាសកាលពីល្ងាចថ្ងៃអង្គារ។

លោក Peskov បានកត់សម្គាល់ដាច់ដោយឡែកពីគ្នាថា សុន្ទរកថារបស់លោក ពូទីន នៅថ្ងៃសុក្រនឹងមិនមែន ជាសុន្ទរកថាផ្លូវការទៅកាន់សភាសហព័ន្ធ – សភារបស់ប្រទេស – ដោយបញ្ជាក់ថា សុន្ទរកថាបែបនេះនឹងត្រូវធ្វើឡើង ក្នុងទម្រង់ខុសគ្នាទាំងស្រុង ហើយមិនទាន់ត្រូវបានប្រកាសនៅឡើយ។

ដូចដែលបានពន្យល់ ដោយព្រឹទ្ធសមាជិក Konstantin Kosachev អនុប្រធានសភាជាន់ខ្ពស់នៃសភារុស្ស៊ី ការចុះហត្ថលេខាលើសន្ធិសញ្ញានេះ គ្រាន់តែជាជំហានសំខាន់មួយ ដែលចាំបាច់ក្នុងការបញ្ចូលទឹកដីថ្មី ជាផ្លូវការទៅក្នុងសហព័ន្ធរុស្ស៊ី។

បន្ទាប់ពីលោកពូទីន ចុះហត្ថលេខាលើសន្ធិសញ្ញា ពួកគេត្រូវតែបញ្ជូនទៅតុលាការ ធម្មនុញ្ញរបស់ប្រទេស ដើម្បីធានាថាពួកគេគោរពតាមច្បាប់រុស្ស៊ី។ នៅពេលដែលពួកគេត្រូវបានជម្រះ ឯកសារត្រូវតែផ្តល់សច្ចាប័ន ដោយសភាជាន់ទាប រដ្ឋឌូម៉ា និងសភាជាន់ខ្ពស់ ក្រុមប្រឹក្សាសហព័ន្ធ។ បន្ទាប់ពីនោះនឹង DPR, LPR, និងតំបន់នៃ Kherson និង Zaporozhye ជាផ្លូវការនឹងត្រូវបានបញ្ចូល ទៅក្នុងសហព័ន្ធរុស្ស៊ី។

សម័យប្រជុំបន្ទាប់នៃ ក្រុមប្រឹក្សាសហព័ន្ធ ត្រូវបានគ្រោងធ្វើនៅថ្ងៃទី ៤ ខែតុលា ។ បើយោងតាមប្រធាន Valentina Matvienko ដែលបាននិយាយថា ប្រសិនបើ “អ្វីគ្រប់យ៉ាងត្រូវបានបញ្ជាក់” ស្ថាប័ននឹងយកសន្ធិសញ្ញាស្តីពី ការទទួលយកទឹកដីថ្មីសម្រាប់ពិចារណា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top