ព័ត៌មានអន្តរជាតិ

ព្យុះសង្ឃរា កំពុងធ្វើដំណើរមកកាន់រដ្ឋ Carolina ក្រោយបំផ្លិចបំផ្លាញនៅរដ្ឋផ្លរីដា

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ថា ព្យុះសង្ឃរា Ian កំពុងធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋ South Carolina បន្ទាប់ពីបានបំផ្លិចបំផ្លាញនៅរដ្ឋ ផ្លរីដា ។

ខ្យល់ព្យុះបានបោកបក់ កាលពីថ្ងៃពុធនៅជិតទីក្រុង Fort Myers ហើយបាននាំមកនូវ ទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ខ្យល់បក់ខ្លាំង និងខ្យល់ព្យុះ ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា ព្យុះសង្ឃរា Ian អាចជាខ្យល់ព្យុះដ៏សាហាវ បំផុតក្នុងប្រវត្តិសាស្ត្ររដ្ឋ ផ្លរីដា ។

ការស្លាប់ចំនួន១០នាក់ ត្រូវបានបញ្ជាក់នៅក្នុងតំបន់ Charlotte មន្ត្រីក្នុងតំបន់បានប្រាប់ដល់ទូរទស្សន៍ BBC យ៉ាងដូច្នេះ ។

ផ្ទះ និងអាជីវកម្មនៅរដ្ឋផ្លរីដាជាង ២,៦លានផ្ទះ គ្មានអគ្គិសនីប្រើប្រាស់ ហើយតំបន់ខ្លះត្រូវបានទុកចោល ក្នុងសភាពទឹកលិច ។

ការបម្រែបម្រួលអាកាសធាតុ អាចបង្កើនទឹកភ្លៀងរបស់ព្យុះសង្ឃរា Ian ដល់ទៅ១០ភាគរយ នេះបើយោងតាមការវិភាគថ្មី របស់អ្នកវិទ្យាសាស្ត្រអាមេរិក បានឲ្យដឹងដូច្នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top