ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនជនជាតិ ក្នុងប្លុកអឺរ៉ុប ៩នាក់ ក្នុងការតវ៉ាប្រឆាំង នៅអ៊ីរ៉ង់

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ពលរដ្ឋជនជាតិដែលស្ថិតនៅ ក្នុងប្លុកអឺរ៉ុបចំនួន៩នាក់ ត្រូវបានចាប់ឃាត់ខ្លួននៅក្នុងអំឡូង នៃការតវ៉ាប្រឆាំងក្នុងប្រទេសអ៊ីរ៉ង់ នាពេលកន្លងមកនេះ។

យោងតាមការចេញផ្សាយ របស់ប្រភពព័ត៌មានក្នុងប្រទេសអ៊ីរ៉ង់ បានសរសេរថា ទីភ្នាក់ងារសំងាត់របស់អ៊ីរ៉ង់ បានធ្វើការចាប់ឃាត់ខ្លួន ក្រុមមនុស្សទាំងនោះហើយ ដោយចោទថាជាក្រុមភ្នាក់ងារចារកម្ម
បរទេសពោលគឺជា ក្រុមដែលស្ថិតនៅក្នុងចំណោម បាតុករឬជាក្រុមដែលនៅពីក្រោយ នៃការរៀបចំធ្វើការបាតុកម្ម។

គួរឲ្យដឹងដែរថាមកដល់ពេលនេះសញ្ញា នៃការធូរស្បើយនៃការប៉ះទង្គិចគ្នា រវាងក្រុមបាតុករ និងក្រុមកងកម្លាំងសន្តិសុខរបស់អ៊ីរ៉ង់ ហាក់ដូចជាមិនទាន់ត្រឡប់ មកភាពល្អប្រសើរវិញឡើយ ហើយខណៈនេះអ្នក
បាត់បង់ជីវិតនៅតែបន្តកើន មានឡើងនៅឡើយ។

គួរឲ្យដឹងដែរថាទីភ្នាក់ងារ ស៊ើបការណ៍សំងាត់របស់អ៊ីរ៉ង់ បានប្រកាសផងដែរអំពីជនជាតិ របស់អឺរ៉ុបទាំងនោះរួមមានទាំង ជនជាតិអាល្លឺម៉ង់ជនជាតិបារាំង អង់គ្លេស និងស៊ុយអែត ជាដើមផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top