ព័ត៌មានអន្តរជាតិ

អាមេរិក ជប៉ុន កូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធាជើងទឹក ដ៏សំខាន់មួយ

បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com នៅព្រឹកថ្ងៃសៅរ៍នេះ បានឲ្យដឹងថាប្រទេសអាមេរិក ជប៉ុននិងកូរ៉េខាងត្បូង បានចូលរួមធ្វើសមយុទ្ធយោធាជើងទឹក ក្នុងទ្រង់ទ្រាយដ៏ធំមួយ ដែលមានការចូលរួម ពីសំណាក់ ក្រុមកម្លាំងប្រយុទ្ធសំខាន់ៗ របស់ប្រទេសនីមួយៗ។

ប្រភពដដែលបានសរសេរទៀតថា សមយុទ្ធយោធា រវាងប្រទេសទាំងបី ធ្វើឡើងនៅចំពេល ដែលកំពុងមានភាពតានតឹងខ្លាំង ជាមួយនឹងការសាកល្បងបាញ់ តេស្តមីស៊ីលម្តងហើយម្តងទៀត ពីសំណាក់
ប្រទេសកូរ៉េខាងជើង ហើយក៏ជាសមយុទ្ធយោធា នៅក្នុងសមុទ្ររបស់ជប៉ុន ជាលើកដំបូងផងដែរ ចាប់តាំងតែពីឆ្នាំ២០១៧។

សមយុទ្ធយោធា ដែលផ្តោតសំខាន់ទៅលើ ការប្រឆាំងទៅនឹង នាវាមុជទឹក និងមានការចូលរួមពីសំណាក់ នាវាចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរផងដែរ ហើយសមយុទ្ធយោធានេះ ធ្វើឡើងមុនបន្តិច
ការបាញ់មីស៊ីលសាជាថ្មី ដោយកូរ៉េខាងជើង កាលពីថ្ងៃម្សិលមិញ។

គួរឲ្យដឹងដែរថា កាលពីសប្តាហ៍កន្លងមកមន្ត្រីកូរ៉េខាងត្បូង បានព្រមានរកឃើញ សញ្ញាថាកូរ៉េខាងជើង កំពុងត្រៀមរៀបចំ ក្នុងការបាញ់សាកល្បងមីស៊ីល សាជាថ្មី គឺជាការបាញ់ចេញពីនាវាមុជទឹក មួយគ្រឿង
របស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top