វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន បានដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីកាលពីថ្ងៃសុក្រ បន្ទាប់ពីការទទួលស្គាល់ជាផ្លូវការ របស់ទីក្រុងម៉ូស្គូ នៅមុនថ្ងៃនៃតំបន់អ៊ុយក្រែន ចំនួន៤ ដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់រុស្ស៊ី ចាប់តាំងពីដំណាក់កាលដំបូង នៃជម្លោះ រុស្ស៊ី-អ៊ុយក្រែន ថាជាទឹកដីរុស្ស៊ី។
ក្នុងចំណោមវិធានការ ដាក់ទណ្ឌកម្ម ដែលបានប្រកាសដោយ នាយកដ្ឋានថ្នាក់ខុទ្ទកាល័យចំនួន៣ គឺអ្នកដែលមកពីនាយកដ្ឋានរតនាគារ ដែលបានចាត់តាំង “មនុស្ស ១៤នាក់នៅក្នុងបរិវេណ ឧស្សាហកម្ម យោធារុស្ស៊ី រួមទាំងអ្នកផ្គត់ផ្គង់អន្តរជាតិ ពីរនាក់ អ្នកដឹកនាំសំខាន់ៗ៣នាក់ នៃហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ របស់រុស្ស៊ី សមាជិកគ្រួសាររបស់ពួកគេ។
មន្ត្រីជាន់ខ្ពស់រុស្ស៊ី និងសមាជិកសភានីតិប្បញ្ញត្តិរុស្ស៊ីចំនួន ២៧៨រូប សម្រាប់ការបើកដំណើរការប្រជាមតិ ដែលនាំឱ្យទីក្រុងមូស្គូ ទាមទារតំបន់ទាំង៤ គឺតំបន់ Donetsk, Lugansk, Kherson និងតំបន់ Zaporizhzhia ជាទឹកដីអធិបតេយ្យភាពរបស់រុស្ស៊ី។
រដ្ឋលេខាធិការរតនាគារ Janet Yellen បានឲ្យដឹងថា “ក្រសួងរតនាគារ និងរដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងចាត់វិធានការយ៉ាងខ្លាំងក្លានៅថ្ងៃនេះ ដើម្បីបន្ទាបបន្ថោកតំបន់ឧស្សាហកម្មយោធា ដែលកំពុងរិចរិលរួចទៅហើយរបស់រុស្ស៊ី និងធ្វើឱ្យខូចសមត្ថភាពរបស់ខ្លួនក្នុងការធ្វើសង្រ្គាមខុសច្បាប់” ។
នាយកដ្ឋានរតនាគារក៏បានចេញនូវការណែនាំថ្មីដែលថា “ការព្រមានពីហានិភ័យនៃទណ្ឌកម្ម ដែលកើនឡើងដែលតួអង្គអន្តរជាតិនៅខាងក្រៅប្រទេសរុស្ស៊ីនឹងត្រូវប្រឈមមុខ សម្រាប់ការផ្តល់ជំនួយផ្នែកនយោបាយ ឬសេដ្ឋកិច្ចដល់រុស្ស៊ី ដែលជាលទ្ធផលនៃការប៉ុនប៉ងខុសច្បាប់របស់ខ្លួនក្នុងការផ្លាស់ប្តូរស្ថានភាពនៃទឹកដីអ៊ុយក្រែន” នៅពេលប្រកាសដាក់ទណ្ឌកម្ម។
ទន្ទឹមនឹងនេះ នាយកដ្ឋានពាណិជ្ជកម្មបានបន្ថែមក្រុមហ៊ុនចំនួន ៥៧ ដែលមានទីតាំងនៅក្នុងប្រទេសរុស្ស៊ី និងឧបទ្វីបគ្រីមៀ ដែលរុស្ស៊ីបានប្រកាសថា ជាទឹកដីរបស់ខ្លួននៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីការធ្វើប្រជាមតិមួយទៅកាន់អ្វីដែលគេហៅថា Entity List ដោយកំណត់ថា ពួកគេជាអ្នករំលោភលើការគ្រប់គ្រងការនាំចេញ។
លើសពីនេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីណែនាំថ្មី ដោយព្រមានថា “ការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិក លើប្រទេសរុស្ស៊ី អាចត្រូវបានអនុវត្ត ចំពោះអង្គភាពនៅក្នុងប្រទេសទី៣ ដែលស្វែងរកការផ្តល់ជំនួយជាសម្ភារៈ សម្រាប់វិស័យយោធា និងឧស្សាហកម្មរបស់រុស្ស៊ី និងបេឡារុស្ស”៕
ប្រែសម្រួល ឈូក បូរ៉ា