បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ សម្តេចសង្ឃ Pope Francis បានធ្វើការលើកឡើង និងសំណូមពរ ឲ្យមេដឹកនាំអ៊ុយក្រែន និងមេដឹកនាំរុស្សី ក្នុងការប្រកាសបញ្ចប់សង្គ្រាមភ្លាមៗ និងត្រឡប់ទៅរកតុចរចាវិញ មុនពេលដែលភាពតានតឹង នឹងអាចធ្វើឲ្យលទ្ធភាព នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ កាន់តែខ្ពស់ឡើង។
យោងតាមអត្ថបទ ដែលត្រូវបានបកប្រែចេញពីព័ត៌មាន នៅក្នុងតំបន់វ៉ាទីកង់ និងត្រូវយកមកចេញផ្សាយដោយ rt.com បានពណ៍ថា លោកសម្តេចសង្ឃ Pope បានអះអាងថាជម្លោះនៅអ៊ុយក្រែន គឺជារឿងដ៏អាក្រក់ ដែលអាចបំផ្លាញដល់ជីវិតមនុស្ស ហើយមកដល់ពេលនេះ នៅមិនទាន់សញ្ញាថាវានឹងអាចបញ្ចប់ ទៅបានងាយៗនោះដែរ។
សម្តេចសង្ឃបន្តថា៖ សកម្មភាពដែលចាំបាច់ត្រូវតែធ្វើនៅពេលនេះ គឺមិនអាចបញ្ចប់សង្គ្រាមបានឡើយ គឺនឹងមិនអាចឡើយទោះបីជានៅពេលខាងមុខក្តី ហើយភាគីទាំងពីរ គឺជាអ្នកបង្កកំហុសដូចគ្នា។ សង្គ្រាមគឺមិនមានជាដំណោះស្រាយនោះឡើយ ហើយបញ្ចុះបញ្ចូលឲ្យគ្រប់គ្នា គួរតែយកវិធីសាស្ត្រចរចា មកប្រើប្រាស់ជំនួសវិញ។
យោងតាមការបញ្ជាក់របស់សម្តេចសង្ឃ ក៏បានលើកឡើងដែរអំពីលទ្ធភាពខ្ពស់ នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ហើយដែលមិនត្រឹមតែធ្វើឲ្យខូចខាត ដល់ប្រទេសទាំងសងខាងនោះទេ គឺពិភពលោកទាំងមូលជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី