ឡុងដ៌៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បានស្វែងរកការធានាដល់ប្លុកអឺរ៉ុប កាលពីថ្ងៃអាទិត្យ ដោយលើកឡើងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទំនងជាមិនទំនងក្នុងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរនៅក្នុងជម្លោះ អ៊ុយក្រែននោះ។

ប៉ុន្តែលោក Wallace បានលើកឡើងថា លោកពូទីន មិនបានប្រព្រឹត្តតាមរបៀប “សមហេតុផល” នោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
មានការភ័យខ្លាចថាលោក ពូទីន អាចប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ លើផ្នែកខ្លះនៃអ៊ុយក្រែន ដែលលោកបានបញ្ចូលបន្ទាប់ពីលោក បានប្តេជ្ញាថា នឹងប្រើ “គ្រប់មធ្យោបាយ ដើម្បីកម្ចាត់សត្រូវ” ប្រសិនបើប្រទេសរបស់លោក ត្រូវបានគំរាមកំហែង។
នៅក្នុងកិច្ចប្រជុំមួយនៅឯសន្និសិទ របស់គណបក្សអភិរក្សនិយម លោក Wallace បានលើកឡើងថា ទោះបីជាការប្រើប្រាស់អាវុធនុយក្លេអ៊ែរ មាននៅក្នុងគោលលទ្ធិយោធារុស្ស៊ីក៏ដោយ វានឹងមិនអាចទទួលយកបាន សម្រាប់សម្ព័ន្ធមិត្តរបស់ទីក្រុងម៉ូស្គូ ឥណ្ឌា និងប្រទេសចិនឡើយ៕ ប្រែសម្រួល ឈូក បូរ៉ា
