ព័ត៌មានអន្តរជាតិ

Bloomberg៖ អាមេរិក កំពុងជំរុញឲ្យសហភាពអឺរ៉ុបធ្វើឱ្យច្រើនថែមទៀត សម្រាប់អ៊ុយក្រែន

បរទេស ៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក កំពុងជំរុញឱ្យរដ្ឋសហភាព អឺរ៉ុបរួមគ្នា ផ្គូរផ្គងជាសមូហភាពនូវទឹកប្រាក់ចំនួន ១,៥ ពាន់លានដុល្លារ ដែលខ្លួនកំពុងខំប្រឹងជួយ អ៊ុយក្រែន ជារៀងរាល់ខែ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមមន្ត្រី ដែលមិនបញ្ចេញឈ្មោះ គឺថា រដ្ឋបាល Biden “បានជំរុញឱ្យអឺរ៉ុបធ្វើបន្ថែមទៀត” នៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីគាំទ្រការប្រយុទ្ធរបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី។

ប្រភពមួយរបស់ Bloomberg បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលបានផ្គត់ផ្គង់កញ្ចប់ជំនួយឯករាជ្យ ជាច្រើនដល់ទីក្រុងគៀវ បាននឹងកំពុងគិតគូរ អំពីយន្តការទូទៅបន្ថែមទៀត ដែលនឹងទប់ទល់សេដ្ឋកិច្ច របស់ប្រទេសអ៊ុយក្រែន មិនឱ្យដួលរលំ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមប្រភពមួយផ្សេងទៀត មន្ត្រីសហភាពអឺរ៉ុប ត្រូវបានព្រមានថា សភាអាមេរិកនឹងនិយាយកាន់តែខ្លាំងឡើង ដើម្បីគាំទ្រដល់ “ការចែករំលែកបន្ទុកកាន់តែច្រើន” ក្នុងចំណោមសម្ព័ន្ធមិត្ត ។ មន្ត្រីម្នាក់ទៀតបានកត់សម្គាល់ថា សហរដ្ឋអាមេរិករំពឹងថា អឺរ៉ុប នឹងផ្តល់មូលនិធិដល់អ៊ុយក្រែនដែលស្មើនឹង ១,៥ ពាន់លានដុល្លារ ប្រចាំខែ ដែលក្រុងវ៉ាស៊ីនតោនត្រៀម ខ្លួនជាស្រេចដើម្បីដាក់លើតុ៕

ប្រែសម្រួលៈ ណៃ តុលា

To Top