បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងជួយអ៊ុយក្រែន “គ្រប់គ្រងទឹកដីរបស់ខ្លួនឡើងវិញ” ដោយកម្លាំងប្រសិនបើចាំបាច់។ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយម្តងហើយម្តងទៀតថា គោលដៅរបស់លោក គឺរឹបអូសទឹកដីទាំងអស់ ដែលរុស្ស៊ីទាមទារ រួមទាំងគ្រីមៀផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Blinken បានប្រាប់លោក Kuleba កាលពីថ្ងៃសៅរ៍ថា “សហរដ្ឋអាមេរិកនឹងតែងតែ ផ្តល់កិត្តិយសដល់ព្រំដែន ដែលត្រូវបានទទួលស្គាល់ ជាអន្តរជាតិរបស់អ៊ុយក្រែន ហើយនឹងបន្តគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ក្នុងការដណ្តើមកាន់កាប់ ទឹកដីរបស់ខ្លួនមកវិញ ដោយការពង្រឹងជំនួយ របស់ខ្លួនផ្នែកយោធា និងការទូត” , នេះបើយោងតាមការអានការអំពាវនាវ ដែលផ្តល់ដោយអ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក Ned Price។
ប្រធានាធិបតីអាមេរិក Joe Biden បានចេញសេចក្តីថ្លែងការណ៍ ដូចគ្នាកាលពីថ្ងៃសុក្រ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងចូលជាសមាជិក ដើម្បីចាប់ផ្តើមដំណើរការនាំយក សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ក៏ដូចជាតំបន់ Zaporozhye និង Kherson ចូលទៅក្នុងសហព័ន្ធរុស្ស៊ី ៕
ប្រែសម្រួលៈ ណៃ តុលា