ព័ត៌មានអន្តរជាតិ

Update៖ យ៉ាងហោចណាស់ ពលរដ្ឋចំនួន៨០នាក់ បាត់បង់ជីវិតដោយសារព្យុះសង្ឃរា Ian នៅសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស ៨០នាក់ បានស្លាប់នៅក្នុងរដ្ឋ ផ្លរីដា និងរដ្ឋ North Caroline របស់សហរដ្ឋអាមេរិក ដោយព្យុះសារព្យុះសង្ឃរា Ian ដែលបានបោកបក់នៅភាគនិរតីនៃរដ្ឋ ផ្លរីដា ជាប្រភេទទី៤កាលពីសប្តាហ៍មុន ។

ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹង កាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស៧៦នាក់ នៅក្នុងរដ្ឋផ្លរីដាបានស្លាប់ដោយសារតែ ព្យុះ Ian ជាមួយនឹងអ្នកស្លាប់ចំនួន៤នាក់ផ្សេងទៀត បានរាយការណ៍នៅក្នុងរដ្ឋ North Carolina ។

នៅក្នុងតំបន់ Lee របស់រដ្ឋផ្លរីដាតែប៉ុណ្ណោះ ខ្យល់ព្យុះនេះបានបណ្តាលឲ្យស្លាប់ ចំនួន៤២នាក់។ អភិបាលស្រុក Carmine Marceno បានប្រាប់ដល់អ្នកយកព័ត៌មានថា ចំនួនអ្នកស្លាប់ដែលបានព្យាករណ៍ គឺមិនត្រូវបានដឹងដោយសារតែការខូចខាត ដែលមិនអាចគ្រប់គ្រងបាន ដែលតំបន់បានឃើញ ។

លោកបានថ្លែងថា “ចំនួនទាំងនោះអាចនឹងកើនឡើង។ “ខ្ញុំមិនដឹងទេ ខ្ញុំសង្ឃឹម និងអធិស្ឋានកុំឱ្យពួកគេជួបរឿងអកុសលដូច្នេះអី ។

ការជួយសង្គ្រោះមានគ្នាជាង១.៦០០នាក់ ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋផ្លរីដា ចាប់តាំងពីព្យុះ Ian បានបោកបក់មកនៅទីនោះ កាលពីរសៀលថ្ងៃពុធ នេះបើយោងតាមការិយាល័យ​ របស់អភិបាលខេត្ត Ron DeSantis បានឲ្យដឹងដូច្នេះ ។

ព្យុះនេះបាននាំមកនូវព្យុះដ៏មហន្តរាយ ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បំផ្លិចបំផ្លាញ និងទឹកជំនន់ដ៏គ្រោះថ្នាក់ ដល់ទាំងឆ្នេរសមុទ្រ និងតំបន់ដីគោករបស់រដ្ឋផ្លរីដា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top