ព័ត៌មានអន្តរជាតិ

លីប៊ី​-តួគី ចុះកិច្ចព្រមព្រៀង បង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យប្រេងនិងហ្គាស

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសលីប៊ី និងប្រទេសតួគី កាលពីថ្ងៃម្សិលមិញនេះ បានឈានទៅដល់ការចុះកិច្ចព្រមព្រៀងរវាងគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ទៅលើវិស័យនាំចេញនាំចូលប្រេង និងហ្គាសរវាងប្រទេសរៀងខ្លួន។

អនុស្សារណៈយោគយល់គ្នា ត្រូវបានចុះហត្ថលេខានៅក្នុងទីក្រុងទ្រីប៉ូលី ដោយរដ្ឋមន្ត្រីការបរទេសលីប៊ី លោកស្រី Najla Al-Mangoush និងលោករដ្ឋមន្ត្រីការបរទេសតួគី លោក Mevlut Cavusoglu ដែលកំពុងដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅក្នុងប្រទេសតួគី។

គណៈប្រតិភូផ្សេងទៀត ដែលបានចូលរួមនៅក្នុងដំណើរ បំពេញទស្សនកិច្ចលើកនេះ ក៏មានឃើញដូចជា លោករដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសតួគីរដ្ឋមន្ត្រីកិច្ចការងារថាមពល និងធម្មជាតិរដ្ឋមន្ត្រីក្រសួងធនធាន និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្ត្រីជាន់ខ្ពស់ ជាច្រើនរូបផ្សេងទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top