បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ទូរទស្សន៍ BBC នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា កងកម្លាំងយោធា របស់អ៊ុយក្រែន បានបំបែកឧបសគ្គ ការពារ នៅទីតាំងឈរជើង របស់រុស្សី ដើម្បីឆ្ពោះទៅកាន់តំបន់ Kherson ដែលជាតំបន់ ជាយុទ្ធសាស្ត្រ និងកាន់កាប់ ដោយរុស្សីនោះហើយ។

របាយការណ៍ ដែលត្រូវបានអះអាង ដោយកងកម្លាំងយោធា របស់រុស្សីផងនិងកងកម្លាំង ទើបតែងតាំងថ្មី នៅក្នុងតំបន់ផង ដោយក្នុងនោះប្រព័ន្ធការពារ របស់រុស្សី បានបើកប្រតិបត្តិការយ៉ាងខ្លាំងក្លា ដើម្បីទប់ទល់ទៅនឹងកម្លាំង របស់អ៊ុយក្រែន នេះបើយោងតាមការបញ្ជាក់បន្ថែម។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងថា៖មកដល់ពេលនេះមានទីតាំងថ្មីមួយចំនួន ដែលយើង បានរៀបចំសាជាថ្មី នៅក្នុងតំបន់ ដែលក្នុងនោះមាន ទាំងតំបន់ភាគខាងកើត ដែលកងកម្លាំងរបស់យើង បានរុញច្រានចូលទៅដល់ក្បែរ តំបន់កាន់កាប់ ដោយរុស្សីផងដែរគឺ Luhansk ព្រមទាំងទីក្រុង Lyman នៅភាគខាងកើត ៕
ប្រែសម្រួល៖ស៊ុនលី
