ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូល របស់អ៊ីរ៉ង់ ស្តីបន្ទោសដល់សហរដ្ឋអាមេរិក និងអ៊ីស្រាអ៊ែល ក្រោយមានករណីស្លាប់ស្ត្រីម្នាក់ នៅក្នុងមន្ទីរឃុំឃាំង

តេហរ៉ង់៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានស្តីបន្ទោសសហរដ្ឋអាមេរិក និងអ៊ីស្រាអ៊ែល ចំពោះការតវ៉ាដ៏កក្រើកពេញប្រទេស បន្ទាប់ពីការស្លាប់ របស់ស្រ្តីម្នាក់ ខណៈកំពុងស្ថិតក្នុងការឃុំឃាំង របស់ប៉ូលិស ។

នៅក្នុងការអត្ថាធិប្បាយ ជាសាធារណៈលើកដំបូង របស់គាត់អំពីភាពចលាចលនេះ លោក Ayatollah Ali Khamenei បានថ្លែងថា “កុបកម្ម” ត្រូវបាន “បង្កឡើង” ដោយសត្រូវធំៗរបស់អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ពួកគេ ។

ការតវ៉ាគឺជាបញ្ហាប្រឈមដ៏ធំបំផុត ចំពោះការគ្រប់គ្រងរបស់គាត់ អស់រយៈពេលមួយទសវត្សរ៍ ហើយគាត់បានជំរុញឱ្យកងកម្លាំងសន្តិសុខ ត្រៀមខ្លួន សម្រាប់បន្ថែមទៀត ។

សហរដ្ឋអាមេរិក បានលើកឡើងថា ខ្លួន “រន្ធត់” ចំពោះការឆ្លើយតបយ៉ាងហិង្សាចំពោះការតវ៉ានេះ ។

លោក ចូ បៃដិន ប្រធានាធិបតី បានចេញសេចក្តីថ្លែងការណ៍មួយដោយថ្លែងថា លោកមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីរបាយការណ៍នៃ “ការបង្រ្កាបដោយហឹង្សាកាន់តែខ្លាំងឡើងលើបាតុករដោយសន្តិវិធី” ។

លោកបានថ្លែងថា ក្រុមបាតុករទាំងនោះ កំពុងអំពាវនាវឱ្យមាន “គោលការណ៍យុត្តិធម៌ និងជាសកល” ដោយលោកបានបន្ថែមថា សហរដ្ឋអាមេរិក “ឈរជាមួយស្ត្រីអ៊ីរ៉ង់” ដែលជា “ការបំផុសគំនិតពិភពលោក ជាមួយនឹងភាពក្លាហាន របស់ពួកគេ”៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top