ព័ត៌មានអន្តរជាតិ

លោក Biden នឹងចូលរួមការប្រកួតប្រជែង តំណែងប្រធានាធិបតីម្តងទៀត នៅឆ្នាំ២០២៤

បរទេស៖ អ្នកនាំពាក្យរបស់ប្រធានាធីបតី កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការអះអាងថាលោក Joe Biden នឹងចូលរួមក្នុងការប្រកួតប្រជែង ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក ម្តងទៀតនៅក្នុងឆ្នាំ២០២៤។

សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយលោកស្រី Karine Jean-Pierre ដែលត្រូវជាអ្នកនាំពាក្យ របស់មន្ទីរសេតវិមាននោះផងដែរ ក្រោយត្រូវបានអ្នកកាសែត សួរថាតើលោកប្រធានាធិបតី Biden នឹងមានបំណងចូលរួមជាមួយនឹង ការប្រកួតប្រជែងឆ្នាំ២០២៤ ឬយ៉ាងណា។

លោកស្រីបានថ្លែងបែបនេះថា៖ លោកប្រធានាធិបតី បាននិយាយដោយផ្ទាល់ខ្លួនថា គាត់មានបំណងចូលរួម ការប្រកួតប្រជែងនេះម្តងទៀត នៅក្នុងឆ្នាំ២០២៤ ហើយក៏ជាអ្វីដែលលោកធ្លាប់បានបញ្ជាក់ ជាច្រើនដងមកហើយដែរ។

គួរឲ្យដឹងដែរថាលោក Biden ដែលនឹងមានវ័យ៨៦ឆ្នាំ នៅត្រឹមចុងអាណត្តិរបស់ លោកទៅហើយនោះ ក៏ធ្លាប់បានបញ្ជាក់ប្រាប់ CBS ដែរថាលោកពិតជា មានបំណងក្នុងការចូលរួម ការប្រកួតប្រជែងម្តងទៀត ប៉ុន្តែមិនមែនជាការសម្រេចចិត្ត ដ៏ប្រាកដប្រជាខ្លាំងនៅឡើយនោះទេ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top