គៀវ៖ តាមរយៈការបើកស្ថានទូតឡើងវិញ ជប៉ុនមានគោលបំណងបង្កើនការសម្របសម្រួលជាមួយក្រុមប្រទេសទាំង៧ ផ្សេងទៀតក្នុងវិស័យមួយចំនួន ដូចជាជំនួយកសាងឡើងវិញសម្រាប់អ៊ុយក្រែន។
សមាជិក G-7 ចំនួន ៦ផ្សេងទៀត រួមមានចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងសហរដ្ឋអាមេរិក បានបង្កើតស្ថានទូតរបស់ពួកគេឡើងវិញមុនរដូវក្តៅ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
គួរបញ្ជាក់ថា នៅទីក្រុងគៀវ ការវាយប្រហារដោយកងកម្លាំងរុស្ស៊ីបា នធូរស្រាល ហើយពលរដ្ឋជាច្រើន ដែលបានផ្លាស់ទីលំនៅក្នុង និងក្រៅអ៊ុយក្រែន បានវិលត្រឡប់មកវិញជាបណ្ដើរៗហើយ៕
ប្រែសម្រួល ឈូក បូរ៉ា