បរទេស៖ ក្រុមហ៊ុនថាមពលយក្សរុស្ស៊ីឈ្មោះ Gazprom បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់ខ្លួនថាការផ្គត់ផ្គង់ឧស្ម័នរុស្ស៊ី ទៅកាន់ប្រទេសអ៊ីតាលី តាមរយៈប្រទេសអូទ្រីស បានបន្តឡើងវិញហើយកាលពីថ្ងៃពុធ។ ការផ្អាកដោយបង្ខំបានកើតឡើង ក្នុងអំឡុងចុងសប្តាហ៍ជុំវិញ ការអនុវត្តបទប្បញ្ញត្តិថ្មី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុនបានបន្ថែមថា ខ្លួនបានគ្រប់គ្រងដើម្បីស្វែងរកដំណោះស្រាយជាមួយអ្នកទិញអ៊ីតាលី ដើម្បីចាប់ផ្តើមការលក់ឧស្ម័នឡើងវិញ ចំពេលមានការផ្លាស់ប្តូរផ្លូវច្បាប់ នៅក្នុងប្រទេសអូទ្រីស ដែលបង្ខំឱ្យក្រុមហ៊ុន Gazprom បញ្ឈប់ការដឹកជញ្ជូននៅថ្ងៃសៅរ៍។
ក្រុមហ៊ុនរបស់រុស្ស៊ីបាននិយាយថា “ប្រតិបត្តិករអូទ្រីសបាននិយាយ អំពីការត្រៀមខ្លួនរបស់ខ្លួន ដើម្បីបញ្ជាក់ពីការតែងតាំងដឹកជញ្ជូនរបស់ក្រុមហ៊ុន LLC Gazprom Export ដែលអនុញ្ញាតឱ្យបន្តការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី តាមរយៈប្រទេសអូទ្រីស” ។
ក្រុមហ៊ុនថាមពលយក្សអ៊ីតាលី Eni SpA បានបញ្ជាក់ពីការបន្តលំហូរឧស្ម័ន កាលពីថ្ងៃពុធដោយនិយាយថា បញ្ហានេះត្រូវបានដោះស្រាយ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន។ និយតករអូទ្រីស E-Control ក៏បាននិយាយផងដែរថា ដំណោះស្រាយមួយហាក់ដូចជាត្រូវបានរកឃើញ៕ ប្រែសម្រួលៈ ណៃ តុលា