ព័ត៌មានអន្តរជាតិ

លោក Erdogan ឆ្លើយតបទៅនឹងក្រិក ដែលបានសុំឲ្យ អាមេរិកជួយ

បរទេស៖ ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការរិះគន់ចំៗ ទៅលើ នាយករដ្ឋមន្ត្រី នៃប្រទេសក្រិកលោក Kyriakos Mitsotakis ដែលបានធ្វើការស្នើសុំ ឲ្យអាមេរិក ក្នុងការគាំទ្រខ្លួនក្នុងពេល ដែលកំពុងមានភាពនតានតឹង ជាមួយនឹង ប្រទេសតួគី។

លោក Erdogan បានថ្លែងបែបនេះថា៖ នាយករដ្ឋមន្ត្រី នៃប្រទេសក្រិក កំពុងស្វែងរកជំនួយ ពីសហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងអ្នកណា? ប្រឆាំងតួគីមែនទេ? ធ្វើតាមចិត្តចុះប៉ុន្តែយើងនឹងបន្ត ធ្វើអ្វីដែលយើងគិតថា វាគឺជារឿងចាំបាច់។

សេចក្តីថ្លែងការណ៍ របស់លោក Erdogan បានធ្វើឡើងនៅក្រោយពេល ដែលមានការចេញផ្សាយ ដោយសារព័ត៌មាន ជាច្រើនកាលពីសប្តាហ៍មុន ថានាយករដ្ឋមន្ត្រីក្រិក Mitsotakis និងគណៈរដ្ឋមន្ត្រីរបស់លោក កំពុងមានទំនុកចិត្តយ៉ាងខ្លាំង តាមរយៈការស្នើសុំការជួយគាំទ្រ ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បីប្រឆាំងទៅនឹង ប្រទេសតួគី៕

ប្រែសម្រួល៖ស៊ុនលី

To Top