ព័ត៌មានអន្តរជាតិ

បទវិភាគ៖ អ្នកមានឆន្ទៈដូចគ្នា ទោះបីនៅឆ្ងាយពីគ្នាយ៉ាងណា ក៏មានភាពជិតស្និទ្ធ និងអាចចាប់ដៃគ្នាបង្កើតអនាគតដ៏ល្អបវរដែរ

ព្រឹកព្រលឹមថ្ងៃទី១ ខែតុលា ពិធីបង្ហូតទង់ជាតិយ៉ាងឱឡារិក បានប្រារព្ធធ្វើនៅទីលានTian Anmen ក្រុងប៉េកាំង រដ្ឋធានីប្រទេសចិន ដើម្បីអបអរសាទរខួបទី៧៣​នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន រួមទាំងអស់មានអ្នកក្រុង​ ចំនួន២សែន១ម៉ឺន ៨ពាក់នាក់ បានទៅទស្សនាពិធីបង្ហូតទង់ជាតិ នៅទីលានTian Anmen នៅពេលព្រឹកព្រលឹម នេះក៏ជាកិច្ចចាប់ផ្តើមនៃវិស្សមកាល ថ្ងៃបុណ្យជាតិ ដែលត្រូវគេហៅថាសប្តាហ៍មាសផងដែរ ។

ក្នុងវិស្សមកាលថ្ងៃបុណ្យជាតិ វិថីតូចធំ សហគមន៍និងសួនច្បារ នៃតំបន់នានារបស់ប្រទេសចិន សុទ្ធតែតុបតែងលំអដោយផ្កាគ្រប់ប្រភេទ ដែលរីកស្គុសស្គាយ ប្រជាជនចិនក៏នាំគ្នាចេញពីផ្ទះ ទៅដើរលេងកំសាន្ត ប្រកបដោយសប្បាយរីករាយ និងសិរីមង្គលនៅថ្ងៃបុណ្យជាតិ ។

រីឯនៅកម្ពុជា ដែលឆ្ងាយពីប្រទេសចិន រាប់ពាន់គីឡូម៉ែត្រវិញ ប្រជាជនក៏មានក្ដីសប្បាយរីករាយដែរ ។ នៅថ្ងៃទី១ ខែតុលា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលសាងសង់និងដំណើរ ការដោយក្រុមហ៊ុនចិន និងជាគម្រោងរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានបើកឱ្យប្រជាពលរដ្ឋ ប្រើប្រាស់សាកល្បង នេះជាផ្លូវល្បឿនលឿនទីមួយ នៃប្រទេសកម្ពុជា ។ ពេលមុននេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះវីដេអូឃ្លីបតាមបណ្តាញទំនាក់ទំនងសង្គម ដើម្បីផ្សព្វផ្សាយផ្លូវល្បឿនលឿននេះទៅកាន់ប្រជាជនកម្ពុជា គ្រាន់តែក្នុងមួយថ្ងៃក៏មានប្រជាជន លើសពី១លាននាក់បានចូលមើលវីដេអូនេះ ។ ប្រជាពលដ្ឋកម្ពុជាជាច្រើន បាននាំគ្នាខនមិនថា កាលពីមុន គ្រាន់តែអាចមើលឃើញ ផ្លូវល្បឿនលឿនដ៏អស្ចារ្យ និងស្អាតនៅបរទេស ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាយើងក៏មានដែរ !

និយាយចំពោះកម្ពុជា ការដាក់ឱ្យប្រើប្រាស់ នៃផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានអត្ថន័យប្រកបដោយប្រវត្តិសាស្ត្រ ការនេះមិនគ្រាន់តែអាច ផ្តល់ភាពងាយស្រួល ដល់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងក៏មានសង្ឃឹមបន្ថែម ឱកាសការងារលើសពី១ម៉ឺន ដោយផ្ទាល់និងដោយប្រយោល ក៏ដូចជាជំរុញការវិនិយោគ និងការប្រើប្រាស់នៃបណ្តាខេត្ត នៅតាមផ្លូវនេះ និងរំញោចការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច នៃតំបន់ភាគនិរតីកម្ពុជា រហូតដល់កម្ពុជាទាំងមូលផងដែរ ។ “ការដែលជូនត្រីទៅឱ្យគេ ក៏បង្រៀនឱ្យគេចេះចាប់ត្រី” ទស្សនៈអភិវឌ្ឍ បច្ចេកទេសសាងសង់ និងរូបមន្តគ្រប់គ្រងរបស់ចិនជាដើម បាននាំមកនូវអំណោយ ផលជាច្រើនដល់កម្ពុជា ហើយក៏ធ្វើឱ្យប្រជាជនកម្ពុជា មានជំនឿចិត្តកាន់តែច្រើន ដល់ការអភិវឌ្ឍរបស់ប្រទេសខ្លួនផងដែរ ។

មិនត្រឹមតែកម្ពុជាតែប៉ុណ្ណោះទេ បទពិសោធន៍របស់ការអភិវឌ្ឍចិន ក៏គួរឱ្យបណ្តាប្រទេសនានា លើពិភពលោកយកទៅសិក្សារៀនសូត្រ សម្រាប់ស្វែងរកផ្លូវអភិវឌ្ឍរបស់ប្រទេសខ្លួនផងដែរ ។ ក្នុងរយៈពេល៧៣ឆ្នាំ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ប្រទេសចិន បានប្រែពីប្រទេសដ៏ក្រីក្រនិងអន់ថយ ក្លាយទៅជាប្រទេស មានកម្លាំងជាក់ស្តែងខ្លាំងក្លាបំផុតមួយ នៅលើពិភពលោក នាពេលបច្ចុប្បន្ន ហើយក៏ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលស័ក្តិសម នឹងការរស់នៅបំផុត នៅលើពិភពលោកផងដែរ ។ ជាពិសេសក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កម្លាំងជាក់ស្តែងលើវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកទេស កម្លាំងជាតិចម្រុះនិងឥទ្ធិពលអន្តរជាតិ របស់ប្រទេសចិន បានកើនឡើងឥតឈប់ឈរ ។ ប្រទេសចិនបាននិងកំពុងដើរដោយល្បឿនលឿនតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយគុណភាព ប្រសិទ្ធភាព យុត្តិធម៌ និរន្តរភាពនិងសុវត្ថិភាពថែមទៀត ។

ការអភិវឌ្ឍរបស់ចិន មិនឃ្លាតចេញពីពិភពលោក ការអភិវឌ្ឍរបស់ពិភពលោក ក៏មិនអាចឃ្លាតពីប្រទេសចិនដែរ ។ ទស្សនៈស្តីពីការបង្កើតសហគមន៍រួមវាសនា របស់មនុស្សជាតិដែលប្រទេសចិន បានលើកឡើងនោះ បានទទួលការទទួលស្គាល់ ជាទូទៅពីសហគមន៍អន្តរជាតិ ហើយត្រូវបានដាក់បញ្ចូល ក្នុងសេចកី្តសម្រេចចិត្ត របស់អង្គការសហប្រជាជាតិជាច្រើន លើកផងដែរ ។ បច្ចុប្បន្ននេះ ការអភិវឌ្ឍសកល និងសន្តិភាពនៅលើពិភពលោក បាននិងកំពុងប្រឈមនឹងភាព មិនប្រាកដប្រជានិងអស្ថិរភាពកាន់តែច្រើន ថែមទាំងការរីករាលដាល នៃជំងឺកូវីដ១៩ ក៏នៅតែគំរាមកំហែងដល់អាយុជីវិត និងសុខភាពរបស់មនុស្សជាតិដដែល ដូច្នេះ ដើម្បីជំរុញការអភិវឌ្ឍសកលជានិរន្តរភាព និងទប់ទល់នឹងបញ្ហាសន្តិសុខលើពិភពលោក ដែលពិបាកដោះស្រាយ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើម ស្តីពីការអភិវឌ្ឍសកលនិងគំនិតផ្តួចផ្តើម ស្តីពីសន្តិសុខសកល ដោយទាន់ពេលវេលា ក្នុងន័យរួមចំណែក គម្រោងចិនលើវិស័យការរៀបចំ ចាត់ចែងកិច្ចការអភិវឌ្ឍនិងសន្តិសុខ ដោយប្រើប្រាស់ចក្ខុវិស័យកាន់តែទូលាយ ។

គំនិតផ្តួចផ្តើមដែលប្រទេសចិន បានលើកឡើងទាំងនេះ បានឆ្លើយតបយ៉ាងខ្លាំង នូវតម្រូវការជាបន្ទាន់ នៃបណ្តាប្រទេសនានា នៅលើពិភពលោក ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍ ដែលចង់ពន្លឿនការជំរុញ ការងើបឡើងវិញ សេដ្ឋកិច្ចបន្ទាប់ពីបញ្ចប់កូវីដ១៩ ការបង្កើនការតភ្ជាប់គ្នា នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការប្រាស្រ័យទាក់ទង ខាងគោលនយោបាយជាមួយប្រទេសចិន ព្រមនិងបង្កើតវេទិកាសហប្រតិបតិ្តការ អភិវឌ្ឍន៍និងយន្តការរយៈពេលវែង ប្រការទាំងនេះ មិនត្រឹមតែអាចសម្រេចបាន នូវការបំពេញបន្ថែមឧត្តមភាព ដល់គ្នាទៅវិញទៅមក និងចែករំលែកសមិទ្ធផល ជាមួយគ្នាប៉ុណ្ណោះទេ ថែមទាំងក៏អាចបំពេញបន្ថែម នូវកម្លាំងចលករ ដល់ការអភិវឌ្ឍជាសកលទៀតផង ។

ដូចកម្ពុជាអ៊ីចឹងដែរ នៅលើពិភពលោក ប្រទេសជាច្រើនមានជំនឿចិត្ត ចំពោះអនាគតអភិវឌ្ឍន៍របស់ចិន ហើយរីករាយបង្កើតសហគមន៍ រួមវាសនាតែមួយ ជាមួយប្រទេសចិន ដែលមានភាពកាន់តែស្អិតល្មួត ។ នៅលើពិភពលោក ដែលកំពុងស្ថិតក្នុងភាពរង្គោះរង្គើនិងបម្រែបម្រួល ប្រទេសចិនកំពុងនាំមកនូវភាព ប្រាកដប្រជាដ៏មានតម្លៃពន់ពេក ។ “អ្នកមានឆន្ទៈដូចគ្នា ទោះបីនៅឆ្ងាយពីគ្នាយ៉ាងណា ក៏មានភាពជិតស្និទ្ធដែរ” មិត្តភក្តិរបស់ប្រទេសចិន ក៏នឹងកាន់តែច្រើនឡើងៗ ដែលបានប្រមូលផ្តុំ ទៅជាកម្លាំងដ៏ខ្លាំងក្លាសម្រាប់ជំរុញសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក ដើម្បីរួមគ្នាបង្កើតអនាគត កាន់តែល្អបវររបស់មនុស្សជាតិ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top