បឺលីន៖ រដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុ របស់ប្រទេសអាល្លឺម៉ង់ លោក Robert Habeck បានរិះគន់កាតដំឡើងតម្លៃឧស្ម័ន “ហួសហេតុ” ដែលចោទប្រកាន់ដោយប្រទេសផ្គត់ផ្គង់ ដូចជាសហរដ្ឋអាមេរិកជាដើម។
លោក Habeck បានប្រាប់កាសែត Neue Osnabruecker Zeitung (NOZ) ឲ្យដឹងថា “ប្រទេសមួយចំនួន សូម្បីតែប្រទេសជាមិត្ត ក៏កំពុងគិតថ្លៃនៅក្នុងករណីខ្លះដែរ ពិតណាស់ វានាំមកនូវបញ្ហាដែលយើងត្រូវនិយាយ”។
តម្លៃឧស្ម័ននៅអឺរ៉ុបគឺខ្ពស់ជាងមុនដល់ទៅ ២ដង ដោយសារតែជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ លោក Habeck បានលើកឡើងថា “សហរដ្ឋអាមេរិកបានងាកមក រកយើងនៅពេលដែល តម្លៃប្រេងកើនឡើង ហើយទុនបម្រុងប្រេងជាតិ ក៏ត្រូវបានទាញយកនៅអឺរ៉ុបផងដែរ ខ្ញុំគិតថាសាមគ្គីភាពបែបនេះ ក៏នឹងល្អសម្រាប់ការទប់ស្កាត់តម្លៃឧស្ម័ន”។
គ្មានឧស្ម័នណាមួយបាននឹងកំពុង ហូរចេញពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសអាល្លឺម៉ង់ តាមរយៈបំពង់បង្ហូរ Nord Stream 1 ដ៏សំខាន់ចាប់តាំងពីខែកញ្ញា។ កាលពីសប្តាហ៍មុន ការលេចធ្លាយសំខាន់ៗត្រូវបាន គេរកឃើញបន្ទាប់ពីការផ្ទុះ ត្រូវបានរកឃើញដោយ សេវារញ្ជួយដីរបស់ប្រទេសន័រវេស។ រុស្ស៊ី និងអាមេរិកបានចោទគ្នាទៅវិញទៅមក អំពីការបំផ្លិចបំផ្លាញបំពង់នេះ។
ប្រទេសអាល្លឺម៉ង់ ដែលជាសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប កំពុងពឹងផ្អែកខ្លាំងលើឧស្ម័ន ពីប្រទេសផ្សេងៗ។ យោងតាមការិយាល័យស្ថិតិសហព័ន្ធ (Destatis) បានឱ្យដឹងថាកាលពីឆ្នាំមុន ៩៥ ភាគរយនៃឧស្ម័នធម្មជាតិប្រើប្រាស់ នៅក្នុងប្រទេសត្រូវបាននាំចូល ៕
ប្រែសម្រួល ឈូក បូរ៉ា