ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី បេឡារូស លើកឡើងថា ប្រទេសរបស់លោក ស្ថិតនៅក្នុងហនិភ័យ នៃគ្រាប់នុយក្លេអ៊ែរ

បរទេស៖ ប្រធានាធិបតី នៃប្រទេសបេឡារូស លោក Alexander Lukashenko កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការ លើកឡើងអំពីលទ្ធភាព នៃការវាយប្រហារ បែបនុយក្លេអ៊ែរ ពីប៉ូឡូញ ក្រោយពេលដែលអាមេរិកនិងប៉ូឡូញ បានធ្វើការជួបពិភាក្សាគ្នា អំពីបញ្ហារៀបចំ ទីតាំងនុយក្លេអ៊ែរ ក្នុងប្រទេសមួយនេះ។

លោកប្រធានាធិបតីបេឡារូសរូបនេះ ក៏បានបញ្ជាក់បន្ថែមដែរថា លោកនឹងធ្វើការពិភាក្សាបញ្ហានេះ បន្ថែមទៀត ជាមួយនឹង ប្រធានាធិបតីរុស្សី Vladimir Putin ផងដែរ ។

លោក Lukashenko បានថ្លែងប្រាប់ទៅកាន់ទូរទស្សន៍ ក្នុងស្រុក STV ថា៖ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda បានបញ្ជាក់ហើយ តាំងតែពីថ្ងៃម្សិលមិញនេះ ថាប៉ូឡូញ បានព្រមព្រៀងជាមួយនឹង អាមេរិក ហើយក្នុងការរៀបចំ ទីតាំងតម្លើងក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្នុងប្រទេសរបស់ខ្លួន។

ឆ្លើយតបទៅនឹង រឿងនេះលោក Lukashenko បានបន្តថាបេឡារូស មិនមានគ្រាប់នុយក្លេអ៊ែរ ដោយខ្លួនឯងនោះទេ ដូចនេះត្រូវការចាំបាច់ នូវការចាត់ វិធានការឲ្យបានជាមុនដើម្បីទប់ទល់ នឹងហេតុការណ៍គ្រោះថ្នាក់ ណាមួយហើយក្នុងនោះមិនអាចភ្លេច បានគឺនឹងត្រូវតែពិភាក្សា ជាមួយនឹងប្រធានាធិបតីរុស្សី ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top