បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសអ៊ីស្រាអ៊ែលលោក Benny Gantz កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចេញបញ្ជាក់ដាក់ទ័ព នៅក្នុងកម្រិតត្រៀមខ្លួនបំផុត ជាមួយនឹងព្រំដែន រវាងប្រទេសលីបង់ក្រោយ បានបដិសេធមិនព្រមទទួលយក សំណើរសម្របសម្រួលពីអាមេរិក ចំពោះបញ្ហាព្រំដែនរវាងគ្នា និងជាពិសេសទៅលើព្រំដែន នៃប្លុកប្រេងដែលភាគីទាំងពីរ បានព្យាយាមកេងចំណេញ លើគ្នាទៅវិញទៅមកនោះ។
បន្ទាប់ពីបានពិភាក្សា ជាមួយនឹងក្រុមការងារគ្រប់ជាន់ថ្នាក់ ហើយនោះលោករដ្ឋមន្ត្រី Gantz បានសម្រេចចិត្តដាក់ នូវបញ្ជាឲ្យកងកម្លាំងយោធាក្បែរ តំបន់ព្រមដែនត្រៀមរៀបចំខ្លួន រួចជាស្រេចសម្រាប់ករណី បន្ទាន់ណាមួយដែលភាពតានតឹង នៅក្នុងតំបន់ភាគខាងជើង នៃប្រទេសនោះនឹងឈានទៅដល់ ការប្រើប្រាស់យោធារវាងគ្នា។
នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន របស់អ៊ីស្រាអ៊ែលលោក Yair Lapid ត្រូវបាន Al Jazeera ប្រកាសថាបានបដិសេធនូវ សំណើររបស់លីបង់ និងអាមេរិកនោះផងដោយ លើកឡើងបែបនេះថា៖ អ៊ុស្រាអ៊ែលនឹង មិនទទួលយកនូវ ការសម្របសម្រួលណាមួយ ដែលធ្វើឲ្យប៉ះពាល់ និងបាត់បង់ប្រយោជន៍ សម្រាប់សេដ្ឋកិច្ចនិងសន្តិសុខ របស់ប្រទេសរបស់ខ្លួនឡើយ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
