ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ លោកខាងលិច ប្រើសិទ្ធិមនុស្សជាឧបករណ៍ ដើម្បីដាក់សម្ពាធលើប្រទេសដទៃ

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានរិះគន់ប្រទេសលោកខាងលិច ចំពោះអ្វីដែលលោក បានហៅការប្រើប្រាស់ សិទ្ធិមនុស្សរបស់ពួកគេថា ជា “ឧបករណ៍” ដើម្បីដាក់សម្ពាធលើប្រទេសដទៃទៀត។

លោក Kanaani បានសរសេរនៅក្នុងបណ្ដាញ Instagram ឲ្យដឹងថា “នៅពេលដែលសិទ្ធិមនុស្ស ត្រូវបានប្រែក្លាយទៅជារឿងលេងសើច និងជាឧបករណ៍ សម្រាប់ដាក់សម្ពាធនយោបាយលើអ្នកដ៏ទៃ អាណាចក្រប្រព័ន្ធផ្សព្វផ្សាយនៃ ប្រព័ន្ធអនុត្តរភាពក៏ជួយជំនួស ជនជាប់ចោទជាមួយដើមបណ្តឹង នៅក្នុងករណីនៃការរំលោភ សិទ្ធិមនុស្សជាប្រព័ន្ធ” ។

ការអត្ថាធិប្បាយរបស់ អ្នកនាំពាក្យនេះបានធ្វើឡើង តាមរបាយការណ៍របស់ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច អំពីការតវ៉ានាពេលថ្មីៗនេះ នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលត្រូវបានបង្កឡើងដោយការស្លាប់ របស់ក្មេងស្រីជនជាតិអ៊ីរ៉ង់អាយុ ២២ឆ្នាំ Mahsa Amini ដែលបានស្លាប់ក្នុងពេល កំពុងជាប់ឃុំឃាំងរបស់ប៉ូលីស របស់ប្រទេសអ៊ីរ៉ង់។

បន្ទាប់​ពី​ការ​តវ៉ា​ ក្នុង​ប្រទេស​កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​កាណាដា​ បាន​ដាក់​ទណ្ឌកម្ម​លើ​ស្ថាប័ន និង​បុគ្គល​របស់​អ៊ីរ៉ង់​ដោយ​ចោទ​ប្រកាន់​ថា រំលោភ​សិទ្ធិមនុស្ស នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក Kanaani បានសំដៅទៅលើរបាយការណ៍ នៃការបំបែកកុមារជនជាតិ ដើមភាគតិចរាប់ពាន់នាក់ពីគ្រួសារ របស់ពួកគេក្នុងទសវត្សរ៍កន្លងមក នៅក្នុងប្រទេសកាណាដា និងការរកឃើញផ្នូរដ៏ធំរបស់កុមារ នៅក្នុងសាលារៀនលំនៅដ្ឋាន របស់ប្រទេសកាណាដា ដោយលើកឡើងថា ប្រជាជនលើពិភពលោកមិនភ្លេច “បិសាចដ៏សោកសៅ” នោះទេ។

លោកបានបន្ថែមថា “ការបំភ្លៃពាក្យអំពីប្រទេសផ្សេងទៀត និងការលាក់បាំងពីការចោទប្រកាន់ ប្រឆាំងនឹងអ្នកដ៏ទៃ នឹងមិនផ្លាស់ប្តូរការពិតដែលថា នៅពីក្រោយបង្អួចនៃសិទ្ធិមនុស្ស នៅក្នុងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុត របស់រដ្ឋាភិបាលអាមេរិក ការសម្លាប់កុមារ និងការមិនយកចិត្តទុកដាក់ ចំពោះមនុស្សជាតិកំពុងបង្ហាញឱ្យឃើញ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top