ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានស្នើឱ្យសភានៃបណ្តាប្រទេសចំនួន២០ ហៅកាត់ថា (G20) ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជំនះវិបត្តិពិភពលោក និងលើកកម្ពស់ការងើបឡើងវិញនៃ សេដ្ឋកិច្ចពិភពលោក ចំពេលមានជម្លោះភូមិសាស្ត្រនយោបាយ។
ក្នុងពិធីបើកកិច្ចប្រជុំកំពូលប្រធានសភា G20 លើកទី៨ នៅទីនេះ ដោយមានការចូលរួមពីតំណាងសភានៃសមាជិក និងភាគីជាច្រើន ដែលបានអញ្ជើញ លោក វីដូដូ បានឲ្យដឹងថា សភាពិភពលោកត្រូវតែ ជាផ្នែកនៃដំណោះស្រាយ ដើម្បីកសាងកិច្ចសន្ទនា លើកកម្ពស់ការរួមគ្នា និងជៀសវាងការបែកបាក់។
លោក បានលើកឡើងថា “ពហុភាគីនិយម គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុង ការជម្នះបញ្ហាប្រឈមទូទៅ ពីព្រោះគ្មានបញ្ហាណាមួយអាចដោះស្រាយ បានដោយប្រទេសមួយ ឬច្រើនតែម្នាក់ឯងនោះទេ”។
លោក បានបន្ថែមថា កិច្ចប្រជុំដែលបានធ្វើឡើង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែតុលា នៅទីក្រុងហ្សាកាតា គឺជាកន្លែងដ៏ត្រឹមត្រូវ សម្រាប់ការបង្កើតការរួមគ្នា ជាមួយប្រជាជន និងនៅទូទាំងប្រទេស ដើម្បីធ្វើការរួមគ្នាដោះស្រាយបញ្ហា និងកសាងពិភពលោកដ៏យុត្តិធម៌៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
