ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​ បន្ត​អង្វរករ​សុំមីស៊ីល រយៈចម្ងាយ​ឆ្ងាយ​ពីអាមេរិក ដើម្បីវាយប្រហារគោលដៅ ជ្រៅនៅក្នុងទឹកដីរុស្ស៊ី

បរទេស៖ កាសែត Wall Street Journal បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែនកំពុងជំរុញឱ្យក្រុងវ៉ាស៊ីនតោន ផ្គត់ផ្គង់ឱ្យខ្លួន ជាមួយនឹងមីស៊ីលបាញ់ បានរយៈចម្ងាយឆ្ងាយ ដែលអាចឱ្យកងកម្លាំង របស់ខ្លួន វាយប្រហារគោលដៅជ្រៅ នៅក្នុងទឹកដីរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមមន្ត្រីអាមេរិក ដែលមិនបញ្ចេញឈ្មោះ គឺរដ្ឋាភិបាលទីក្រុងគៀវ ចង់ឱ្យការចែកចាយ សព្វាវុធ នាពេលអនាគតរួមបញ្ចូលនូវ ប្រព័ន្ធទំនើបៗ ដូចជាប្រព័ន្ធមីស៊ីល យុទ្ធសាស្ត្រ របស់កងទ័ព សហរដ្ឋអាមេរិក (ATACMS) ជាដើម។

សមាជិកសភាអាមេរិក និងមន្ត្រីអ៊ុយក្រែន និយាយថា នេះនឹងអនុញ្ញាតឱ្យកងកម្លាំងរបស់ទីក្រុងគៀវ អាចវាយលុកលើតំបន់គ្រីមៀ ដែលបានបោះឆ្នោតយ៉ាងលើសលប់ ដើម្បីចូលរួមជាមួយរុស្ស៊ីក្នុងឆ្នាំ២០១៤ ហើយដែលអ៊ុយក្រែននៅតែចាត់ទុកថាជាទឹកដីរបស់ខ្លួន។

របាយការណ៍បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ រដ្ឋបាលលោក Biden មានការស្ទាក់ស្ទើរ ក្នុងការផ្គត់ផ្គង់ឱ្យអ៊ុយក្រែន ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយ ដោយសារតែការភ័យខ្លាចថា ពួកគេអាចបង្កើនជម្លោះ និងបង្កឱ្យមានការឆ្លើយតបពីទីក្រុងម៉ូស្គូ។

មន្ត្រីសភាម្នាក់បានពន្យល់ប្រាប់ ប្រព័ន្ធផ្សព្វផ្សាយថា “ហេតុផលដែលយើងមិនផ្តល់ឱ្យ ពួកគេនូវអាវុធទាំងនេះ គឺការខ្វែងគំនិតគ្នាលើគោលដៅ វាយប្រហារ លើតំបន់គ្រីមៀ” ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top