ព័ត៌មានអន្តរជាតិ

លោកពូទីន កំពុងប្រឈមមុខនឹងអ្នកខាង ក្នុងវិមានក្រឹមឡាំង ជុំវិញបញ្ហាអុយក្រែន

បរទេស៖ សមាជិកម្នាក់ដែលមិនបញ្ចេញឈ្មោះ នៃរង្វង់ខាងក្នុងរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានប្រឈមមុខនឹងគាត់ ដោយផ្ទាល់ជុំវិញកំហុស និងការគ្រប់គ្រងមិនត្រឹមត្រូវ នៃសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន, នេះបើតាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីរបស់ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ការប្រឈមមុខដាក់គ្នា និងអត្តសញ្ញាណរបស់ អ្នកខាងក្នុងវិមានក្រឹមឡាំង ត្រូវបានគេរាយការណ៍ថា បានរួមបញ្ចូលនៅក្នុងការ សង្ខេបព័ត៌មានសម្ងាត់ប្រចាំថ្ងៃ របស់ប្រធានាធិបតីអាមេរិក Joe Biden និងចែករំលែកជាមួយ មន្ត្រីសហរដ្ឋអាមេរិកផ្សេងទៀត។

អត្តសញ្ញាណរបស់បុគ្គល នោះមិនអាចបញ្ជាក់បានទេ ប៉ុន្តែរង្វង់ខាងក្នុងដ៏តឹងតែង របស់លោកពូទីន ត្រូវបានគេជឿថា រួមមានអតីតសហសេវិកភាគច្រើនមកពី KGB និងរដ្ឋបាលSt. Petersburg សម័យទសវត្សរ៍ឆ្នាំ១៩៩០ ដែលពូទីនធ្លាប់ធ្វើជាអភិបាលរង។

កាសែត Washington Post បានដកស្រង់សម្តីមន្ត្រីចារកម្ម លោកខាងលិចដែលមិនបញ្ចេញ អត្តសញ្ញាណម្នាក់បាននិយាយថា “ការវាយតម្លៃរបស់យើងបង្ហាញថា [ជំនួយការ និងទីប្រឹក្សាជិតស្និទ្ធបំផុតរបស់ពូទីន] ត្រូវបានអនុវត្តជាពិសេស ដោយការខាតបង់របស់រុស្ស៊ីនាពេលថ្មីៗនេះ ទិសដៅខុស និងកង្វះខាតផ្នែកយោធាយ៉ាងទូលំទូលាយ” ៕

ប្រែសម្រួល៖ ណៃ តុលា

To Top