ព័ត៌មានអន្តរជាតិ

ប្រធាន IMF គូសបញ្ជាក់ពីការ ផ្លាស់ប្តូរជាមូលដ្ឋាន នៅក្នុងសេដ្ឋកិច្ចពិភពលោក

វ៉ាស៊ីនតោន៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា មានការផ្លាស់ប្តូរជាមូលដ្ឋាន នៅក្នុងសេដ្ឋកិច្ចពិភពលោក ដោយជំរុញឱ្យប្រទេសនានា កាត់បន្ថយអតិផរណា ដាក់គោលនយោបាយសារពើពន្ធ ប្រកបដោយការទទួលខុសត្រូវ និងរួមគ្នាគាំទ្រទីផ្សារ ដែលកំពុងរីកចម្រើន និងសេដ្ឋកិច្ច កំពុងអភិវឌ្ឍន៍។

សេដ្ឋកិច្ចពិភពលោកកំពុងផ្លាស់ប្តូរ “ពីពិភពនៃការទស្សន៍ទាយ ដែលទាក់ទងគ្នា ជាមួយនឹងក្របខ័ណ្ឌផ្អែកលើច្បាប់ សម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអន្តរជាតិ អត្រាការប្រាក់ទាប និងអតិផរណាទាប។

លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិ រូបិយវត្ថុអន្តរជាតិ បានឲ្យដឹងនៅក្នុងសុន្ទរកថា មួយនៅមុនកិច្ចប្រជុំប្រចាំ ឆ្នាំ២០២២ របស់ IMF និងធនាគារពិភពលោក ដែលបានគ្រោងទុកនៅសប្តាហ៍ក្រោយ។

ដោយសង្កត់ធ្ងន់លើភាពបន្ទាន់ ដើម្បីធ្វើស្ថិរភាពសេដ្ឋកិច្ច លោកស្រី Georgieva បានកត់សម្គាល់ថា ទស្សនវិស័យសកលបានងងឹត ដោយភាពតក់ស្លុតជាច្រើន ក្នុងចំណោមនោះមានសង្រ្គាម ហើយអតិផរណាកាន់តែបន្តកើតមាន។

ប្រធាន IMF រូបនេះបានលើកឡើងថា IMF បានបន្ទាបការព្យាករណ៍ កំណើនរបស់ខ្លួនចំនួន ៣ដងរួចមកហើយចាប់តាំង ពីខែតុលាឆ្នាំមុនមកត្រឹម ៣,២ភាគរយសម្រាប់ឆ្នាំ២០២២ និង ២,៩ ភាគរយសម្រាប់ឆ្នាំ២០២៣ ដោយបន្ថែមថាស្ថាប័នពិភពលោក នឹងបន្ទាបកំណើន សម្រាប់ឆ្នាំក្រោយនៅក្នុងទស្សនវិស័យ សេដ្ឋកិច្ចពិភពលោក ដែលបានធ្វើបច្ចុប្បន្នភាពនៅសប្ដាហ៍បន្ទាប់។

លោក​ស្រី​បាន​កត់​សម្គាល់​ថា “យើង​នឹង​ដាក់​ទង់​ថា ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​ សេដ្ឋកិច្ច​កំពុង​កើន​ឡើង”។ IMF ប៉ាន់ប្រមាណថា ប្រទេសដែលមានចំនួនប្រហែលមួយភាគបី នៃសេដ្ឋកិច្ចពិភពលោកនឹងជួបប្រទះ យ៉ាងហោចណាស់ពីរត្រីមាសជាប់ៗគ្នា នៃការធ្លាក់ចុះនេះ ឬនៅឆ្នាំក្រោយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top