បរទេស៖យោងតាមការចេញផ្សាយរបស់សារព័ត៌មានរបស់អាល្លឺម៉ង់Business Insider (BI) កាលពីចុងសប្តាហ៍កន្លងមកនេះបានចេញផ្សាយថា ឧស្សាហកម្មលើវិស័យការពារជាតិនិងធនធានរបស់រដ្ឋសភាជាតិ របស់ប្រទេសកំពុងជួបបញ្ហាដោយក្នុងនោះស្តុក ដែលអាចប្រើប្រាស់បានប្រសិនបើប្រតិបត្តិការសង្គ្រាម កើតឡើងគឺអាចនឹងអស់ ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ។
BI ដដែលបានបន្តទៀតថា គោលការណ៍ដែលចាំបាច់ត្រូវ មានស្តុកអាវុធយុទ្ធភណ្ឌយ៉ាងហោចណាស់៣០ ថ្ងៃដោយ អង្គការណាតូបានក្លាយទៅ ជាបញ្ហារបស់អាល្លឺម៉ង់ពីព្រោះថា បញ្ហាបច្ចុប្បន្ននេះអាល្លឺម៉ង់គឺមានអស់រយៈ ពេលជាច្រើនឆ្នាំមកហើយជា ពិសេសនៅពេលដែលចាំបាច់ត្រូវ ចូលរួមធ្វើសមយុទ្ធយោធាម្តងៗទាំងដែលមិនមានស្តុកគ្រប់គ្រាន់។
គេសង្កេតមើលឃើញដែរថាឃ្លាំងអាវុធរបស់អាល្លឺម៉ង់ កាន់តែជួបបញ្ហានៅពេលដែលអាល្លឺម៉ង់ជាមួយនឹង បណ្តាប្រទេសនៅលោកខាងលិច ជាច្រើនទៀតបានចូលរួមដៃគ្នាក្នុងការបញ្ជូន អាវុធជាច្រើនទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធតតាំងទៅនឹងប្រទេសរុស្សីតាំងតែពីខែកុម្ភៈ។
មកដល់ពេលនេះអាល្លឺម៉ង់បានចាត់វិធាន ការមួយចំនួនដើម្បីដោះស្រាយ បញ្ហានេះដូចជាការរៀបចំផែនការ ទំលាក់កញ្ចប់លុយដើម្បីបំពេញ បន្ថែមនិងពង្រឹងឡើងវិញនូវស្តុកអាវុធ ដែលមានដូចជាកញ្ចប់២០ពាន់អឺរ៉ូ និងកញ្ចប់១០០ ពាន់លាន អឺរ៉ូផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
