សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ទីក្រុងព្យុងយ៉ាង បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកឡើងថា ប្រទេសរបស់លោក នឹងមិនបោះបង់អាវុធនុយក្លេអ៊ែរ ឬប្រើវាជាបន្ទះឈីបចរចា សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំសភា ដ៏សំខាន់មួយ ក្នុងសប្តាហ៍នេះនោះទេ។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាង ក៏បានអនុម័តច្បាប់ថ្មីដែលនឹងចាប់ផ្តើមការវាយប្រហារនុយក្លេអ៊ែរ ដោយស្វ័យប្រវត្តិប្រសិនបើមានការវាយប្រហារ ខណៈដែលខ្លួនបានបើកសម័យប្រជុំថ្ងៃទី២ នៃកិច្ចប្រជុំសភាប្រជាជនកំពូល (SPA) កាលពីថ្ងៃមុន។
លោក គីម ត្រូវបានដកស្រង់សម្តីដោយបានឲ្យដឹងនៅក្នុង KCNA ថា “យើងនឹងមិនបោះបង់ អាវុធនុយក្លេអ៊ែរឡើយ ហើយគ្មានការរំសាយអាវុធនុយក្លេអ៊ែរជាដាច់ខាត ហើយគ្មានការចរចា និងគ្មានការចរចារដើម្បីដោះដូរ ពាណិជ្ជកម្ម ក្នុងដំណើរការនេះឡើយ”។
លោកបានចោទសហរដ្ឋអាមេរិកថា ចង់ទម្លាក់របបកូរ៉េខាងជើង ដោយដាក់សម្ពាធឲ្យ កូរ៉េខាងជើង បោះបង់អំណាចនុយក្លេអ៊ែរ និងសិទ្ធិការពារខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
លោក គីម ក៏បានរិះគន់សហរដ្ឋអាមេរិក ចំពោះការដាក់សម្ពាធលើកូរ៉េខាងជើង ឱ្យបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹង ដោយហៅវាថាជា “ការវិនិច្ឆ័យខុស និងការគណនាខុស” ដែលនឹងមិនមានប្រសិទ្ធភាព សូម្បីតែក្នុងរយៈពេល រាប់រយឆ្នាំ”៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
