ព័ត៌មានអន្តរជាតិ

លោក Elon Musk ព្រមានពីការផ្ទុះឡើងសង្គ្រាមនុយក្លេអ៊ែរ

ញូវយ៉ក៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានឲ្យដឹងថា មានឱកាសកាន់តែច្រើន ដែលពិភពលោកអាចឃើញសង្គ្រាមនុយក្លេអ៊ែរ ខណៈដែលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្តផ្ទុះឡើង។

លោក Musk បាន​សរសេរ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្ហោះ​មួយ​ដែល​បាន​លើក​ឡើង​ដោយ​អ្នក​ប្រើ Twitter ដែល​បាន​សរសើរ​ការ​ផ្ដល់​យោបល់​របស់​មហាសេដ្ឋី​ដើម្បី​បន្ថយ​ជម្លោះ​រុស្ស៊ី​នៅ​អ៊ុយក្រែន​ថា “ប្រូបាប៊ីលីតេ (ឱកាស) សង្រ្គាម​នុយក្លេអ៊ែរ កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស”។

នៅក្នុងសារដើម អ្នកប្រើប្រាស់ Twitter ដែលមានឈ្មោះថា Max Tegmark បានសរសេរថា “នេះជាមូលហេតុដែលខ្ញុំគិតថាឥឡូវនេះមានឱកាស១ក្នុងចំណោម ៦ នៃសង្គ្រាមសកលដែលជិតមកដល់ ហើយហេតុអ្វីបានជាខ្ញុំពេញចិត្តចំពោះ @elonmusk និងអ្នកផ្សេងទៀត ដែលជំរុញឱ្យមានការកើនឡើង។”

លោក Tegmark បានចែករំលែកអត្ថបទប្លក់ដែលលោក បានចែករំលែកនៅក្នុងសាររបស់លោក ដែលលោកបានសរសេរអំពីសេណារីយ៉ូសម្មតិកម្ម ដែលពាក់ព័ន្ធនឹងលទ្ធផលនៃប្រទេសរុស្ស៊ី ដែលបង្កើនភាពតានតឹង និងការឆ្លើយតបដែលអាចធ្វើទៅបានដោយណាតូ និងលោកខាងលិច។

នាពេលថ្មីៗនេះ កងកម្លាំងអ៊ុយក្រែន បានសម្រេចជោគជ័យជាច្រើន ប្រឆាំងនឹងកងទ័ពរុស្ស៊ី នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ខណៈដែលខ្លួននៅតែបន្តដណ្តើមយកទឹកដីមួយចំនួនឡើងវិញ។ ជោគជ័យរបស់អ៊ុយក្រែន ក៏រួមបញ្ចូលប្រតិបត្តិការវាយលុករបស់ខ្លួននៅក្នុងតំបន់ផ្សេងទៀតផងដែរ រួមទាំងតំបន់ភាគខាងកើត Kharkiv, Luhansk និង Donetsk ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top