ព័ត៌មានអន្តរជាតិ

អាមេរិក សន្យាផ្តល់ប្រព័ន្ធការពារ អាកាសឲ្យអ៊ុយក្រែន ក្រោយការវាយប្រហារ ដោយមីស៊ីលពីរុស្សី

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត rt.com បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការពិភាក្សា ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky នៅក្រោយបន្តិចដែលរុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីល ជាច្រើនគ្រាប់មកលើប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីអាមេរិករូបនេះ បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់រុស្សី លើកនេះដោយក្នុងនោះ បានថែមទាំងសន្យាថា អាមេរិកនឹងធ្វើការបញ្ជូនប្រព័ន្ធការពារ ដែនអាកាសបន្ថែមទៀត មកឲ្យប្រទេសអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍ដោយការិយាល័យ របស់លោកប្រធានាធិបតី Zelensky បានពណ៍នាថា ការវាយប្រហារដោយមីស៊ីល របស់រុស្សីគឺជាសញ្ញាបង្ហាញ អំពីភាពកំសោយរបស់កងកម្លាំង យោធារបស់រុស្សី ខណៈដែលរុស្សីបានអះអាងថាបាន
បំផ្លាញទីតាំងបញ្ជាការយោធា ជាច្រើនកន្លែងបូករួមទាំងប្រព័ន្ធ ទំនាក់ទំនងរបស់អ៊ុយក្រែនផងដែរ ។

ខាងភាគីលោក Biden វិញបានសន្យាបែបនេះថា៖ អាមេរិកនឹងបន្តធ្វើការផ្គត់ផ្គង់អ៊ុយក្រែន នូវតម្រូវការចាំបាច់ដែលអាចប្រើប្រាស់ សម្រាប់ការការពារខ្លួនព្រមទាំង ប្រព័ន្ធអាវុធការពារដែនអាកាសផង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top