ព័ត៌មានអន្តរជាតិ

លោក ពូទីន ប្តេជ្ញាឆ្លើយតបយ៉ាងធ្ងន់ធ្ងរ ចំពោះការវាយប្រហារ ភេរវកម្មបន្ថែមទៀត ដោយអ៊ុយក្រែន

ម៉ូស្គូ ៖ លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានអ៊ុយក្រែនថា នឹងមានការឆ្លើយតបយ៉ាងតឹងរ៉ឹង ចំពោះការវាយប្រហារ បន្ថែមទៀត ដូចជាការវាយប្រហារ លើស្ពានតភ្ជាប់គ្រីមៀ និងរុស្ស៊ីជាដើម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

រុស្ស៊ី​បាន​បាញ់​ស្រោចមីស៊ីល ​លើ​ទីក្រុង​នានា​ទូទាំង​ប្រទេស​អ៊ុយក្រែន ​កាល​ពី​ថ្ងៃ​ចន្ទម្សិលមិញនេះ ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​អ្វី ដែល​ប្រធានាធិបតី​រុស្ស៊ី​រូបនេះ ហៅ​ថាជា​អំពើ​ភេរវកម្ម ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខរបស់រុស្ស៊ី លោក ពូទីន បានលើកឡើងថា “ការវាយប្រហារដ៏ធំត្រូវបានធ្វើឡើង ជាមួយនឹងអាវុធរយៈចម្ងាយឆ្ងាយ ភាពជាក់លាក់ខ្ពស់ ផ្លូវអាកាស សមុទ្រ និងដីលើថាមពល បញ្ជាការយោធា និងមធ្យោបាយទំនាក់ទំនងរបស់អ៊ុយក្រែន”។

លោកបានបន្ដថា ការវាយប្រហារបន្ថែមណាមួយនឹងត្រូវបានឆ្លើយតបជាមួយនឹងការឆ្លើយតប ដែលនឹង “ឆ្លើយតបទៅនឹងកម្រិតនៃការគំរាមកំហែង ដែលបានបង្កឡើង” ។ ការ​ផ្ទុះ​បាន​កក្រើក​ទីក្រុង​ជាច្រើន ​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន ​កាលពី​ថ្ងៃ​ចន្ទម្សិលមិញ។

ប្រមុខយោធាអ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានបាញ់កាំជ្រួច យ៉ាងហោចណាស់ ៧៥ គ្រាប់នៅអ៊ុយក្រែន ដោយមានការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ទៅលើរដ្ឋធានីគៀវ ក៏ដូចជាទីក្រុងនានានៅភាគខាងត្បូង និងខាងលិចប្រទេស៕
ប្រែសម្រួល ឈូក បូរ៉ា

To Top