ព័ត៌មានអន្តរជាតិ

ស៊ីរី ថ្កោលទោស​ការ​លួច​ យក​ប្រេង​របស់​អាមេរិក​ថា ជា​អំពើ​លួច​ប្លន់ និងប៉ុនប៉ងវិលត្រឡប់ទៅកាន់ សម័យអាណានិគម

ដាម៉ាស់៖ ទូរទស្សន៍ Press TV របស់រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសស៊ីរី បានថ្កោលទោសការប្លន់ យកប្រេងរបស់សហរដ្ឋអាមេរិក ពីទឹកដីរបស់ខ្លួនថាជា “ទង្វើនៃការលួចប្លន់ និងការប៉ុនប៉ងវិលត្រឡប់ ទៅកាន់សម័យអាណានិគម” ។

ក្រសួងការបរទេស និងជនបរទេសស៊ីរី បានឲ្យដឹងថា ការរត់ពន្ធប្រេងរបស់សហរដ្ឋអាមេរិក និងផ្ទេរទៅកាន់ប្រទេសអ៊ីរ៉ាក់ ដែលជាប្រទេសជិតខាង គឺជាការបំពានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយបានអំពាវនាវឱ្យក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសចំពោះទង្វើបែបនេះ។

ការថ្កោលទោសរបស់ប្រទេសស៊ីរី បានកើតឡើងមួយថ្ងៃបន្ទាប់ពី កងកម្លាំងសហរដ្ឋអាមេរិក បានបញ្ជូនរថយន្ដដឹកប្រេងចំនួន ៥០គ្រឿងដែលលួចពីខេត្ត Hasakah ភាគឦសានរបស់ប្រទេសស៊ីរី ឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលនៅជិតខាង ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top