តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្ដ Nissan Motor Co. បានឲ្យដឹងថា ខ្លួនកំពុងដកខ្លួនចេញពីទីផ្សាររុស្ស៊ី ដោយចូលរួមក្នុងបញ្ជីក្រុមហ៊ុន ដែលកំពុងកើនឡើង ដែលចាកចេញពីប្រទេស បន្ទាប់ពីការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន។
ក្រុមហ៊ុនបានឲ្យដឹងថា ខ្លួនកំពុងលក់អាជីវកម្មរបស់ខ្លួន ទៅឱ្យវិទ្យាស្ថានស្រាវជ្រាវ ដែលគ្រប់គ្រងដោយរដ្ឋ ហើយនឹងប្រកាសពីការខាតបង់មួយដង ប្រហែល ១០០ពាន់លានយ៉េន (៦៨៦លានដុល្លារ)។ ក្រុមហ៊ុនផលិតរថយន្តមួយនេះ បានឲ្យដឹងថា ខ្លួននឹងរក្សាការព្យាករណ៍ ប្រាក់ចំណូលពេញមួយឆ្នាំរបស់ខ្លួន មិនផ្លាស់ប្តូរ ទោះបីជាមានការខាតបង់ក៏ដោយ។
ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីខ្លួន បានផ្អាកការផលិតនៅរោងចក្ររបស់ខ្លួន ក្នុងទីក្រុង St. Petersburg ក្នុងខែមីនា ដោយលើកឡើងពីការរំខាន ដល់ខ្សែសង្វាក់ផ្គត់ផ្គង់បន្ទាប់ ពីមានសង្រ្គាមនៅអ៊ុយក្រែន។ ដោយគ្មានសញ្ញានៃការរីកចម្រើន ក្នុងការមើលឃើញ ក្រុមហ៊ុនបានសម្រេចចិត្តថា ខ្លួនមិនអាចបន្តប្រតិបត្តិការ បានទៀតនោះទេ។
ជាមួយនឹងការសម្រេចចិត្តនេះ ក្រុមហ៊ុន Nissan កំពុងចូលរួមក្នុងជួរក្រុមហ៊ុនផលិតរថយន្ត ជាគូប្រជែងរបស់ខ្លួន។ ក្រុមហ៊ុន Toyota Motor Corp បានឲ្យដឹងកាលពីខែមុនថា ខ្លួនកំពុងចាកចេញពីប្រទេសរុស្ស៊ី ដោយបញ្ចប់ការផលិត នៅរោងចក្ររបស់ខ្លួន នៅក្នុងទីក្រុងតែមួយ នៅភាគពាយ័ព្យរបស់ប្រទេស។ ក្រុមហ៊ុន Mazda Motor Corp ក៏កំពុងពិភាក្សាជាមួយដៃគូក្នុងស្រុក ដើម្បីបញ្ចប់ការផលិត នៅក្នុងប្រទេសរុស្ស៊ីផងដែរ។
ក្រុមហ៊ុន Nissan បានផលិតរថយន្តស្ព័រ និងរថយន្តផ្សេងទៀតនៅរោងចក្រ St. Petersburg របស់ខ្លួន។ ក្រុមហ៊ុននេះផលិតរថយន្ដ បានប្រហែល ៤៥០០០គ្រឿងក្នុងឆ្នាំ២០២១។
ក្រុមហ៊ុន Nissan បានឲ្យដឹងទៀតថា និយោជិតនៅប្រតិបត្តិការរុស្ស៊ីរបស់ខ្លួន ត្រូវបានធានារយៈពេលមួយឆ្នាំ នៃការងារនៅឯម្ចាស់ថ្មី Central Research and Development និង Automobile and Engine Institute៕ ប្រែសម្រួល ឈូក បូរ៉ា