ព័ត៌មានអន្តរជាតិ

ឥណ្ឌា ជំទាស់រុស្ស៊ី ក្នុង​ការបោះឆ្នោត​ របស់​អង្គការសហប្រជាជាតិ ជុំវិញ​ការបោះឆ្នោត​ ប្រជាមតិ​ខុសច្បាប់ ​នៅ​អ៊ុយក្រែន

យូអិន៖ ប្រទេសឥណ្ឌា បានបោះឆ្នោតប្រឆាំងនឹងសំណើរបស់រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តយូរអង្វែង សម្រាប់ការបោះឆ្នោតសម្ងាត់ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីដំណោះស្រាយមួយ ដើម្បីបដិសេធការដាក់បញ្ចូល តំបន់ចំនួន៤ របស់ប្រទេសអ៊ុយក្រែន។

ទីក្រុងមូស្គូ បានដាក់សំណើសុំការបោះឆ្នោតលើច្បាប់ ដែលបាននាំយកទៅមហាសន្និបាត ដែលមានសមាជិកចំនួន ១៩៣នាក់កាលពីថ្ងៃចន្ទដោយអាល់បានី បានបរិហារ “ការបោះឆ្នោតប្រជាមតិខុសច្បាប់របស់រុស្ស៊ី និងបានប៉ុនប៉ង បញ្ចូលខុសច្បាប់តំបន់របស់អ៊ុយក្រែន រួមមានតំបន់ Donetsk, Kherson, Luhansk។

ប៉ុន្តែឥណ្ឌាបានចូលរួម ជាមួយប្រទេសចំនួន ១០៧ ក្នុងការបោះឆ្នោត សម្រាប់សន្លឹកឆ្នោត ដែលបានកត់ត្រាទុកដោយបើកចំហរ ដោយមានប្រទេសចំនួន ១៣ ប៉ុណ្ណោះដែលគាំទ្រទីក្រុងម៉ូស្គូ។ ប្រទេសចំនួន ៣៩ បានអនុប្បវាទ ហើយនៅសល់ រួមទាំងចិន និងរុស្ស៊ី មិនបានបោះឆ្នោតនោះទេ។

ទោះបីជាការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខ មានកាតព្វកិច្ចក៏ដោយ សមាជិកអចិន្ត្រៃយ៍មានសិទ្ធិវេតូ ខណៈពេលដែលការបោះឆ្នោតនៅឯមហាសន្និបាត មិនមានការជាប់គាំងនោះទេ វាគ្មានផ្លូវ សម្រាប់រុស្ស៊ីក្នុងការរារាំងសន្លឹកឆ្នោតនោះទេ។

នៅពេលដែលចលនារក្សាការបោះឆ្នោត ដែលបានកត់ត្រាត្រូវបានអនុម័ត រុស្ស៊ី បានប្តឹងឧទ្ធរណ៍ប្រឆាំង នឹងការសម្រេចរបស់ប្រធានមហាសន្និបាត ហើយបានស្វែងរកការពិចារណាឡើងវិញ នូវសេចក្តីសម្រេចនេះ។

តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីលោក Vassily Nebenzia បានហៅការបោះឆ្នោតនេះថាជា “ការក្លែងបន្លំដ៏គួរឱ្យស្អប់ខ្ពើម” និង “ឧបាយកលដែលមិនធ្លាប់មានពីមុនមក ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអំណាច របស់មហាសន្និបាត និងអង្គការសហប្រជាជាតិទាំងមូល”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top