ព័ត៌មានអន្តរជាតិ

សេវាសន្តិសុខក្នុងស្រុក របស់រុស្ស៊ី បញ្ចេញឈ្មោះមេក្លោង បំផ្ទុះស្ពាននៅ គ្រីមៀ និងចាប់ខ្លួនអ្នកសមគំនិត ៨នាក់

បរទេស៖ សេវាសន្តិសុខក្នុងស្រុករបស់រុស្ស៊ី FSB បានប្រកាសពីការចាប់ខ្លួន ជុំវិញការវាយប្រហារលើស្ពាន Crimean ។ FSB ក៏បានលាតត្រដាងព័ត៌មានលម្អិត អំពីផែនការភេរវជនអ៊ុយក្រែន ដែលត្រូវបានគេចោទប្រកាន់ រួមទាំងមេខ្លោង ផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារនេះបានចោទប្រកាន់ នាយកស៊ើបការណ៍សំខាន់របស់អ៊ុយក្រែន (GUR) នៃក្រសួងការពារជាតិអ៊ុយក្រែនថា ជាអ្នកនៅពីក្រោយការផ្ទុះ ដែលបានធ្វើឱ្យខូចរចនាសម្ព័ន្ធយុទ្ធសាស្ត្រ កាលពីថ្ងៃសៅរ៍មុន។ ទីភ្នាក់ងារនេះបានអះអាងថា មេបញ្ជាការ Kirill Budanov ជាអ្នកទទួលខុសត្រូវផ្ទាល់ ចំពោះប្រតិបត្តិការនេះ។

FSB បានឱ្យដឹងទៀតថា ប្រទេសរុស្ស៊ី បានកំណត់អត្តសញ្ញាណបុគ្គលចំនួន ១២ នាក់ថា ជាអ្នកឃុតឃិតដែលគេសង្ស័យ ហើយបានចាប់ខ្លួន ពួកគេចំនួន ៨នាក់ ។ បញ្ជីឈ្មោះអ្នកជាប់ឃុំ មានជនជាតិរុស្សី ៥នាក់ និងជនបរទេស ៣នាក់ ដែលមានសញ្ជាតិអ៊ុយក្រែន និងអាមេនី៕ ប្រែសម្រួលៈ ណៃ តុលា

To Top