ព័ត៌មានអន្តរជាតិ

លោកស្រី Peng Liyuan ថ្លែងសុន្ទរកថា ដើម្បីអបអរសាទរការប្រារព្ធ ធ្វើពិធីប្រគល់ពានរង្វាន់ លើកទឹកចិត្ត ស្តីពីការអប់រំកុមារី និងស្រ្តី ឆ្នាំ២០២២ នៃអង្គការយូណេស្កូ

ពិធីប្រគល់ពានរង្វាន់លើកទឹកចិត្តស្តីពីការអប់រំកុមារី និងស្រ្តី ឆ្នាំ២០២២ នៃអង្គការយូណេស្កូ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១១ ខែតុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង។ លោកស្រី Peng Liyuan ភរិយារបស់ប្រធានរដ្ឋចិនលោក Xi Jinping និងជាបេសកជនពិសេស ខាងការជំរុញការអប់រំកុមារី និងស្រ្តី នៃអង្គការយូណេស្កូ បានថ្លែងសុន្ទរកថា ដើម្បីអបអរសាទរការបើកធ្វើពិធីនេះ។

លោកស្រី Peng Liyuan បានសម្តែងការអបអរសាទរ យ៉ាងស្មោះចំពោះការរៀបចំ ពិធីប្រគល់ពានរង្វាន់នេះ និងជូនពរដល់ស្ថាប័ន នៃប្រទេសកម្ពុជា និងតង់ហ្សានីដែលទទួលបានពានរង្វាន់។

ថ្លែងក្នុងសុន្ទរកថា លោកស្រី Peng Liyuan បានលើកឡើងថា ប្រទេសចិនតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបុព្វហេតុអប់រំរបស់កុមារីនិងស្រ្តី ហើយសមត្ថភាពនិងការរួមចំណែករបស់ស្ត្រី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។
ខ្ញុំមានឆន្ទៈរួមជាមួយអស់លោក លោកស្រី ដើម្បីជំរុញការអភិវឌ្ឍនៃការអប់រំកុមារី និងស្រ្តី ឱ្យកាន់តែមានសមធម៌ បរិយាប័ន្ន និងគុណភាព ដើម្បីរួមចំណែកដល់ការជំរុញ ការអភិវឌ្ឍប្រកបដោយចីរភាពជាសកល និងការកសាងសហគមន៍រួម វាសនារបស់មនុស្សជាតិ៕

To Top