ព័ត៌មានអន្តរជាតិ

លោក ស៊ី ចាត់ទុកការពង្រឹង ខាងវិទ្យាសាស្រ្ត ជាភាពម្ចាស់ការរបស់ចិន

ប្រទេសចិន ឈានចូលប្រទេសបែបនវានុវត្តន៍ កម្លាំងចលករមកពីនវានុវត្តន៍ កាន់តែខ្លាំងក្លាវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារុងរឿង នោះប្រជាជាតិរុងរឿង វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាខ្លាំងក្លា នោះប្រទេសជាតិខ្លាំងក្លា។ តាំងពីសមាជកបក្សកុម្មុយនីស្តចិន លើកទី១៨មក មជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូល បានចាត់ទុកភាពឯករាជ្យម្ចាស់ការ ខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ជាសសរទ្រទ្រង់ជាយុទ្ធសាស្ត្រ នៃការអភិវឌ្ឍប្រទេស ជំរុញឱ្យអនុវត្តយុទ្ធសាស្រ្ត អភិវឌ្ឍប្រទេស តាមរយៈការអប់រំ និងវិទ្យាសាស្រ្ត និងយុទ្ធសាស្ត្រជំរុញការអភិវឌ្ឍ តាមរយៈនវានុវត្តន៍ ដែលធ្វើឱ្យបុព្វហេតុវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារបស់ប្រទេសចិន កើតមានការប្រែប្រួលយ៉ាងធំសំខាន់ និងឈានចូលជួរប្រទេស បែបនវានុវត្តន៍ដោយជោគជ័យ។

នេះគឺជាទសវត្សរ៍ដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់ប្រទេសចិន មានការរីកចម្រើនធំបំផុត សមត្ថភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវបានលើកកម្ពស់លឿនបំផុត។

ការទម្លាក់ថវិកាសម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មានទំហំធំដែលពីមុនមិនធ្លាប់មាន។ ថវិការសិក្សាស្រាវជ្រាវ នៃសង្គមទាំងមូលកើនពី ១.០៣ទ្រីលានយាន់កាលពីឆ្នាំ២០១២ ឡើងដល់២.៧៩ទ្រីលានយាន់ កាលពីឆ្នាំ ២០២១ ដែលបានកើនឡើង ៣.៤ ដងបើធៀបនឹង ១០ ឆ្នាំមុន ចំណែកការទម្លាក់ថវិកា ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា របស់សហគ្រាសត្រូវជាជាង៧៦% នៃការទម្លាក់ថវិកានៃសង្គមទាំងមូល។

តួអង្គនវានុវត្តន៍ត្រូវបានពង្រីកឥតឈប់ឈរ។ កម្លាំងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជាយុទ្ធសាស្រ្តរបស់ជាតិ កកើតទៅជាប្រព័ន្ធជាបណ្តើរៗ ចំនួនបុគ្គលិកសិក្សាស្រាវជ្រាវ ជាប់ចំណាត់ថ្នាក់លេខមួយ លើពិភពលោក សហគ្រាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់ថ្មី លើសពី ៣៣ ម៉ឺនសហគ្រាស។

លទ្ធផលនៃការច្នៃប្រឌិតថ្មី ដោយឯករាជ្យម្ចាស់លេចចេញ ក្នុងចំនួនច្រើនសន្ធឹក។ យានអវកាសរុករកទីអវកាស នាវាមុជទឹកចូលបាតសមុទ្រដ៏ជ្រៅ រថភ្លើងល្បឿនលឿនចិន ទំនប់ចិន ស្ពានចិននិងកំពង់ផែចិន បានក្លាយទៅជានាមប័ណ្ណ របស់ប្រទេសចិន។

ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ កម្លាំងនវានុវត្តន៍របស់ចិនរឹតតែខ្លាំងក្លា កិច្ចកសាងប្រទេសខ្លាំង ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បានពន្លឿនជំហានទៅមុខ។ សមត្ថភាពនវានុវត្តន៍ចម្រុះរបស់ជាតិ បានឡើងដល់លេខរៀងទី ១១ នៃពិភពលោក ដែលបានចាប់ផ្តើមដំណាក់កាលថ្មី នៃការជំរុញការកសាងប្រទេសខ្លាំង ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

នេះគឺទសវត្សរ៍ដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ផ្តល់កម្លាំងចលករដល់ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ជានិរន្តរភាព។

ការសម្រេចបច្ចេវិទ្យាគន្លឹះសំខាន់ៗ ជំរុញឧស្សាហកម្មឡើង ដល់កម្រិតមធ្យមនិងខ្ពស់។ បរិក្ខាមានសមត្ថភាពខ្ពស់ មនុស្សយន្តវៃឆ្លាត ការផលិតដោយឡាស៊ែ ដែលបានសម្រេចបច្ចេកវិទ្យាថ្មី បានជំរុញយ៉ាងខ្លាំងនូវការធ្វើឱ្យប្រសើរឡើង នូវឧស្សាហកម្មផលិត ទំហំរថយន្តដើរដោយថាមពលថ្មី និងឧស្សាហកម្មម៉ូនីទ័របែបថ្មី ជាប់ចំណាត់ថ្នាក់លេខមួយ លើពិភពលោក រហូតដល់បច្ចុប្បន្ន មានលទ្ធផលបច្ចេកវិទ្យាអវកាស ចំនួនជាង ២០០០ បានបម្រើប្រទេសជាតិ និងជីវភាពរស់នៅរបស់ប្រជាជន។

វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈានមុខ ដែលងើបឡើងថ្មីប្រើប្រាស់ សម្រាប់ការបណ្តុះបណ្តាលសភាពថ្មី នៃឧស្សាហកម្មថ្មី។ ការគិតគណនាធំ ទិន្នន័យធំ blockchain និងបច្ចេវិទ្យាវៃឆ្លាត បានជំរុញការអភិវឌ្ឍយ៉ាងផុលផុស នៃភាពវៃឆ្លាតសិប្បនិមិត្ម និងសេដ្ឋកិច្ចឌីជីថល។

តំបន់នវានុវត្តន៍ក្នុងតំបន់បានដើរតួនាទី ជំរុញជាវិទ្យុសកម្ម។ តំបន់នវានុវត្តន៍បានប្រមូលផ្តុំ សហគ្រាសបច្ចេវិទ្យាខ្ពស់ថ្មី លើសពីមួយភាគបី នៅទូទាំងប្រទេស តំបន់គំរូនវានុវត្តន៍ដោយឯករាជ្យម្ចាស់ការ ថ្នាក់ជាតិ ចំនួន ២៣ និងតំបន់បច្ចេកវិទ្យាខ្ពស់ថ្មី ចំនួន ១៧៣ បានក្លាយទៅជាប្រភពកម្លាំងចលករ សម្រាប់ការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់។

“ដើម្បីកសាងប្រទេសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ សម្រេចគោលដៅតស៊ូសតវត្សរ៍ទីពីរ នវានុវត្តន៍ជាកត្តាលក្ខណៈ សម្រេចមួយ។” ដើរលើដំណើរថ្មី ប្រកាន់ខ្ជាប់ការណែនាំ ដោយគំនិតសង្គមនិយម ដែលមានលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីរបស់លោក Xi Jinping អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ បែបនវានុវត្តន៍ ចាត់ទុកភាពឯករាជ្យម្ចាស់ការ ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជាសសរទ្រទ្រង់ជាយុទ្ធសាស្ត្រ នៃការអភិវឌ្ឍជាតិ នោះការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នឹងមានកម្លាំងចលករខ្លាំងក្លា ជាបន្តបន្ទាប់៕ អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន

To Top