ព័ត៌មានអន្តរជាតិ

វៀតណាម រាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង ១ពាន់នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ថា ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១.១៩៦នាក់ នៅថ្ងៃពុធនេះ ពោលគឺថយចុះចំនួន ៣០នាក់ បើធៀបនឹងថ្ងៃអង្គារ នេះបើយោងតាមក្រសួងសុខាភិបាល របស់វៀតណាមបានឲ្យដឹងដូច្នេះ ។

ក្រសួងបានបន្តឲ្យដឹងថា ក្នុងចំណោមករណីថ្មី មាន២ករណីត្រូវបាននាំចូល ហើយនៅសល់ទាំងអស់ គឺអ្នកឆ្លងក្នុងស្រុក ។

ការឆ្លងដែលបានរាយការណ៍ថ្មី បាននាំឱ្យចំនួនសរុបកើនដល់ ១១.៤៨៩.៨៨១នាក់ ។ ប្រទេសនេះបានរាយការណ៍ ពីការស្លាប់ថ្មីពីជំងឺរាតត្បាត នៅក្នុងរដ្ឋធានីហាណូយនៅថ្ងៃពុធនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបកើនដល់ ៤៣.១៥៥នាក់ ។

យោងតាមក្រសួងបានឱ្យដឹងថា គិតត្រឹមថ្ងៃពុធនេះ មានករណីធ្ងន់ធ្ងរចំនួន ៤៧នាក់ ដែលត្រូវការជំនួយការដកដង្ហើម នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។

នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន១០,៥៩៧,៥៤២នាក់ ឬជាង៩២ភាគរយ នៃអ្នកឆ្លងសរុបបានជាសះស្បើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top