បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសអំពាវនាវ ឲ្យរដ្ឋាភិបាលក្រុងមូស្គូ ដើម្បីត្រឡប់មករកតុចចាវិញ ដើម្បីអាចបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក្តីយោងតាមការបញ្ជាក់ និងចេញផ្សាយដោយ rt.com បានឲ្យដឹងទៀតដែរថា ក្នុងពេលជាមួយគ្នានេះ មេដឹកនាំបារាំងរូបនេះ ក៏បានសន្យាក្នុងការបន្ត ផ្តល់ជំនួយជាយោធាបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន ក្នុងគ្រាដែលកំដៅនៅតែមាននៅឡើយ រវាងអ៊ុយក្រែននិងរុស្សី។
ថ្លែងទៅកាន់បណ្តាញផ្សព្វផ្សាយព័ត៌មាន The France 2 កាលពីថ្ងៃម្សិលមិញនេះដែរ លោក Macron បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ ដោយមីស៊ីលទ្រង់ទ្រាយធំ ពីសំណាក់ប្រទេសរុស្សី ទៅលើទឹកដីរបស់អ៊ុយក្រែន ដោយយកឡេសនិងចោទប្រកាន់ថា ជាការឆ្លើយតបទៅនឹងសកម្មភាព ភេវរកម្មរបស់អ៊ុយក្រែន ដែលបានធ្វើឡើង នៅលើស្ពានដ៏សំខាន់មួយរបស់តំបន់ Crimea តាមរយៈការបំផ្ទុះរថយន្ត ប៉ុន្មានថ្ងៃកន្លងមក៕ ប្រែសម្រួល៖ស៊ុនលី