ឡុងដ៌៖ រដ្ឋាភិបាលចក្រភពអង់គ្លេសគួរតែពិចារណាដាក់ទណ្ឌកម្មលើលោក Elon Musk ដោយសមាជិកសភាម្នាក់លើកឡើងថា មហាសេដ្ឋីរូបនេះទំនងជាកំពុងលេង “ល្បែងទ្វេរដង” លើអ៊ុយក្រែន។
លោក Chris Bryant សមាជិកសភាការងារសម្រាប់ Rhondda បានសំដៅទៅលើសេចក្តីថ្លែងការណ៍ថ្មីៗនេះដោយលោក Musk នៅលើបណ្ដាញ Twitter ហើយបានលើកឡើងថា មានសំណួរអំពីការកាត់ផ្តាច់ប្រព័ន្ធ Starlink របស់លោក នៅក្នុងប្រទេសអ៊ុយក្រែន។
លោក Bryant បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មលើមនុស្សមួយចំនួន ចាប់តាំងពីប្រទេសរុស្ស៊ីបានលុកលុយអ៊ុយក្រែន រួមទាំងអតីតម្ចាស់ក្លឹប Chelsea លោក Roman Abramovich ដែលនៅពេលនោះត្រូវបានពិន័យដោយចក្រភពអង់គ្លេស។
ហេតុអ្វីបានជា Morgan Stanley និងធនាគារផ្សេងទៀតរៀបចំកិច្ចព្រមព្រៀង Musk-Twitter ប្រឈមនឹងការខាតបង់ ៥០០លានដុល្លារ ខណៈដែលសមាជិកសភាបានសួររដ្ឋមន្ត្រីការពារជាតិអំពីស្ថានភាពនៅអ៊ុយក្រែន លោក Bryant បានលើកឡើងថា “តើខ្ញុំអាចសួរលោកអំពីលោក Elon Musk បានទេ?
លោកបានលើកឡើងថា “ដោយសារតែលោកហាក់ដូចជាកំពុងលេងហ្គេមពីរដងនៅពេលនេះ ហើយការថ្លែងសាររបស់លោកកាលពីដើមសប្តាហ៍នេះ ខ្ញុំគិតថាមិនមានប្រយោជន៍អ្វីសោះ”។
“មានសំណួរផងដែរអំពីមូលហេតុដែលមានការដាច់នៃប្រព័ន្ធផ្កាយរណប Starlink ដែលអាចធ្វើឱ្យមានការលំបាកកាន់តែធំ សម្រាប់អ៊ុយក្រែន ក្នុងការវាយបកទៅកាន់យោធារុស្ស៊ី “តើមានពេលមួយដែលយើងប្រហែលជាត្រូវពិចារណាដាក់ទណ្ឌកម្មលើកលោក Elon Musk ដែរឬទេ?”៕