ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំពេញអង្គ លើកទី៧ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ១៩ ចេញសេចក្តីប្រកាស របស់ខ្លួន

កិច្ចប្រជុំពេញអង្គលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ បានបើកធ្វើនៅទីក្រុងប៉េកាំង ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ ។ កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមកិច្ចសម្របសម្រួល នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានថ្លែងសុន្ទរកថាគន្លឹះ ។

កិច្ចប្រជុំពេញអង្គបានសម្រេចថា សមាជបក្សកុម្មុយនីស្តចិន លើកទី២០ នឹងបើកធ្វើនៅទីក្រុងប៉េកាំងនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២។
កិច្ចប្រជុំពេញអង្គបានស្តាប់ និង ពិភាក្សាអំពីរបាយការណ៍ការងារ របស់ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលថ្លែង ដោយលោក Xi Jinping ។ កិច្ចប្រជុំពេញអង្គ បានពិភាក្សានិងអនុម័ត លើរបាយការណ៍ របស់គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន អាណត្តិទី ១៩ ដែល ដាក់ជូនសមាជ បក្សកុម្មុយនីស្តចិន លើកទី ២០ , របាយការណ៍ការងារ របស់គណៈកម្មការត្រួតពិនិត្យ វិន័យនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ១៩ ដែលដាក់ ជូនសមាជបក្ស កុម្មុយនីស្តចិនលើកទី ២០ (សេចក្តីព្រាង ច្បាប់វិសោធនកម្ម)” លក្ខន្តិកៈបក្ស កុម្មុយនីស្តចិន” ព្រមទាំងសម្រេចចិត្ត នឹងដាក់ឯកសារទាំងបីនេះ ជូនសមាជបក្សកុម្មុយនីស្តចិន លើកទី ២០ ដើម្បីពិនិត្យនិងពិភាក្សា ។

ផ្ទាំងពាណិជ្ជកម្ម

កិច្ចប្រជុំពេញអង្គ បានបូកសរុបការងារក្នុងរយៈ ពេល៥ឆ្នាំចាប់តាំងពីសមាជបក្ស កុម្មុយនីស្តចិនលើកទី ១៩ មក ហើយបានសម្គាល់ជាឯកច្ឆន្ទថា រយៈពេល ៥ ឆ្នាំចុងក្រោយនេះ គឺជារយៈពេល ៥ ឆ្នាំដ៏មិនធម្មតានិងអស្ចារ្យខ្លាំង ។ កិច្ចប្រជុំពេញអង្គ បានសង្កត់ធ្ងន់ ថា សមិទ្ធផលសំខាន់ៗ របស់បក្សនិងប្រទេស ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយចាប់តាំង ពីសមាជបក្ស កុម្មុយនីស្តចិន លើកទី ១៩ មក គឺជាសមិទ្ធផលក្រោមការ ដឹកនាំដ៏រឹងមាំ របស់គណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន ដែលមានលោក Xi Jinping ជាប្រមុខស្នូល ក៏ដូចជាសាមគ្គីភាព និងការតស៊ូរបស់ប្រជាជន គ្រប់ជនជាតិ នៃបក្សនិងប្រទេសទាំងមូល ក្រោមការណែនាំនៃគំនិតលោក Xi Jinping ស្តីពីសង្គមនិយម ដែលមានលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី ៕

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023