តៃយួន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ថា ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបថ្មី មួយសម្រាប់ត្រួតពិនិត្យមើលដោយ អាចកាត់បន្ថយគ្រោះមហន្តរាយ ការគ្រប់គ្រងគ្រាអាសន្ន និងការត្រួតពិនិត្យបរិស្ថាន ដែលបានបាញ់ចេញពីមជ្ឈមណ្ឌល បាញ់បង្ហោះផ្កាយរណបតៃយួន នៅភាគខាងជើងខេត្ត សានស៊ីន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។
គ្រាប់រ៉ុក្កែតប្រភេទ Long March-2C បាននាំផ្កាយរណប S-SAR01 ដែលបានបាញ់បង្ហោះនៅម៉ោង ៦និង៥៣នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ។
ផ្កាយរណបបានធ្លាក់ចូលទៅក្នុង គន្លងដែលបានកំណត់ជាមុន ។ អ្នកប្រើប្រាស់ចម្បងផ្ការយណនេះ គឺក្រសួងគ្រប់គ្រងគ្រាអាសន្ន និងក្រសួងបរិស្ថាន ។
តាមរយៈការទទួលបានទិន្នន័យរូបភាពរ៉ាដា S-band កម្រិតច្បាស់៥ម៉ែត្រ ផ្កាយរណបនឹងគាំទ្រដល់ការការពារ ការកាត់បន្ថយ ការសង្គ្រោះ និងការការពារបរិស្ថាន ។ លេខាធិការដ្ឋានអវកាសជាតិចិន បានឲ្យដឹងថា ផ្កាយរណបក៏នឹងបម្រើធនធានធម្មជាតិ ការអភិរក្សទឹក កសិកម្ម ព្រៃឈើ ការរញ្ជួយដី និងវិស័យផ្សេងៗទៀត ។
គួរបញ្ជាក់ថា ការបាញ់បង្ហោះនៅថ្ងៃព្រហស្បតិ៍នេះ គឺជាបេសកកម្មលើកទី៤៤៣ ដោយប្រើប្រាស់គ្រាប់រ៉ុក្កែតប្រភេទ Long March ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា